ឈើធ្នង់ជិះទូកទេសចរណ៍ឆ្លងពីកំពង់លែងមកខេត្តកំពង់ឆ្នាំងជាប់អន្ទាក់សមត្ថកិច្ចល្មម

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ ឈើធ្នង់ដែលជាប្រភេទឈើប្រណិតចំនួន៧បន្ទះធំៗ ត្រូវបានសមត្ថកិច្ចនគរបាលសេដ្ឋកិច្ចចាប់បាន បន្ទាប់ពីឈើប្រណិតទាំងនេះ ត្រូវបានឈ្មួញឈើដាក់និងទូកទេសចរណ៍ ដឹកចេញពីស្រុកកំពង់លែង មកខេត្តកំពង់ឆ្នាំង ។ កិច្ចប្រតិបត្តិការចាប់ឈើដឹកតាមការណូតទេសចរណ៍នេះ ធ្វើឡើងកាលពីវេលាម៉ោង៤និង៣៥នាទីល្ងាចថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦នៅក្នុងភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។

...

សមត្ថកិច្ចអោយដឹងថា ឈើនេះ ដឹកចេញពីសិប្បកម្មមួយកន្លែងដែលមានម្ចាស់ឈ្មោះ ឌៀប តឿង នៅភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដែលកន្លងមកសិប្បកម្មមួយនេះរកស៊ីជួញដូរឈើប្រណិតនេះ ជារៀងរហូតមក ។

សមត្ថកិច្ចបានអោយដឹងថា នៅមុនពេលចាប់ឈើប្រណិតនេះបាន គឺមានប្រជាពលរដ្ឋ បានទូរស័ព្ទប្រាប់ថា មានឈើប្រណិត ជាប្រភេទឈើធ្នុង ត្រូបានឈ្មួញដឹកចេញពីស្រុកកំពង់លែង មកខេត្តកំពង់ឆ្នាំងតាមកាណូតទេសចរណ៍ ពាក់ផ្លាកលេខ ក.ឆ-2541 ក្រោយពីទទួលបានព័ត៌មានេះ កម្លាំងសមត្ថកិច្ចបានដាក់កម្លាំងតាមឃ្លាំមើល ហើយបានឃើញកាណូតនេះមកឈប់នៅច្រាំងទន្លេចុងកោះ ហើយក៍ត្រូវសមត្ថកិច្ចព័ទ្ធចាប់តែម្តង ចំណែក ឯអ្នកនាំឈើ និង អ្នកបើកកាណូត នៅពេលឃើញសមត្ថកិច្ចបានចុះគេចខ្លួនបាត់ ស្រមោល ។

សមត្ថកិច្ចបានអោយដឹងថា ឈើប្រណិតដែលចាប់នេះ មានចំនួន៧បន្ទះធំៗ ស្មើនឹងជាង១ម៉ែត្រគូប ។

មជ្ឈដ្ឋាននានាបានធ្វើការរិះគន់ថា ជារឿយៗឈើប្រណិតពីស្រុកកំពង់លែង ត្រូវបានគេឃើញដឹកចេញជាបន្តបន្ទាប់ ជាយូរណាស់មកហើយ ដែលពុំឃើញមានសមត្ថកិច្ចណាចាប់បាននោះទេ ដែលករណីនេះ ប្រជាពលរដ្ឋសន្និដ្ឋានថា អាចមកពីមានភ្លើងខៀវពីសមត្ថកិច្ច ហើយការឃាត់ឈើប្រណិតពេលអាចនិយាយមិនត្រូវថ្លៃគ្នា ទើបកើតហេតុឃាត់ឈើនេះបាន។

ករណីនេះប្រជាពលរដ្ឋស្នើអោយថ្នាក់លើជួយពិនិត្យមើលផងចំពោះការចរាចរណ៍ឈើ ធ្នុងដោយខុសច្បាប់ពីស្រុកកំពង់លែង មកខេត្តកំពង់ឆ្នាំងនេះ៕

image

image

image

image

ដោយ៖ ចន្ថា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print