ភ្នំពេញ ៖ ទីបំផុតនៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ នេះ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនស្ត្រីម្នាក់ដែលក្លែងបន្លំធ្វើជាមន្ត្រីនគរបាលជាតិ ដាក់ពន្ធនា គារ(ម២)ព្រៃស ជាបណ្តោះអាសន្នដើម្បីរង់ចាំសវនាការកាត់ទោ សទៅតាមផ្លូវច្បាប់ ។
សូមជម្រាបថា ៖ លោក ឆាយ ហុង ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៤ ខែឧស ភា ឆ្នាំ២០២៤ បានថ្លែងឲ្យដឹងថា ករណីស្ត្រីម្នាក់ក្លែងបន្លំធ្វើជាមន្ត្រីនគរបាល ពាក់ពន្ធករណីឆបោកប្រាក់អ្នកដ៏ទៃនោះ ត្រូវបានតំណាងអយ្យការបានសម្រេចបើកការស៊ើបសួររួចរាល់ហើយ ដោយបានចោទប្រកាន់លើជនសង្ស័យឈ្មោះ ឃុត ដាវី ចំនួន៣ បទល្មើស ៖
.បទ ឆបោក បន្លំ.បទ រំលោភលើទំនុកចិត្ត និងបទ.ប្រើប្រាស់នូវឯកសណ្ឋានជាអាទិ ដែលមានភាពប្រហាក់ប្រហែលគ្នា និងនគរបាល ឬយោធា មានស្ថានទម្ងន់ទោស ដោយសារមានការត្រៀមរៀបចំបទឧក្រិដ្ឋឬបទមជ្ឍឹម ។ ក្រោយពីតំណាងអយ្យការបញ្ចប់ការបើកការស៊ើបសួរ សំណុំរឿងព្រហ្មខាងលើនេះ ត្រូវបានចាត់បញ្ជូនទៅចៅក្រម ដើម្បីសម្រេចឃុំខ្លួនជនសង្ស័យដាក់ពន្ធ នាគារជាបណ្តោះអាសន្ន ដោយរង់ចាំសវនាការកាត់ក្តីទៅតាមបទល្មើសដែលជននោះបានប្រព្រឹត្ត ។
សូមបញ្ជាក់ទៀតថា ៖ អាចនិយាយបានថា ជាលើកដំបូងហើយ បើនិយាយពីជនក្លែង បន្លំជានគរបាលជាស្ត្រី ដែលកន្លងមកជនក្លែងបន្លំធ្វើជាទាហានឬនគរបាលច្រើនតែជាបុរស ។ ប៉ុន្តែលើកនេះស្ត្រីមុខស្រស់ម្នាក់ បានក្លែងបនំ្លខ្លួនជាមន្តីនគរបាល និងបនំ្លជាកូនចៅរបស់ ឯកឧត្តមសនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពញ ។ ទីបំផុតស្ត្រីរូបនះ បានចូលខ្លួនសារភាពពាក់ព័ន្ធនឹងករណីបោកប្រាស់ និងឆបោកលុយ ប្រជាពលរដ្ឋមានចំនួនខ្ទង់មឺុនដុល្លារ ។
ថ្លែងប្រាប់បណា្ដញព័ត៌មាន នាល្ងាចថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ លោកឧត្តមសនីយ៍ ឯក ជួន ណារិន្ទ បានឲ្យដឹងថា ស្រ្តីរូបនេះឈ្មោះ ឃុត ដាវី មានទីលំនៅផ្ទះលខ១១B ផ្លូវលខ ០១ បុរីការ៉ាវិនថោន សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ បើតាមការបំភ្លឺរបស់ជនរងគ្រោះ២នាក់ គឺត្រូវបានស្ត្រីរូបនេះឆបោកអស់ប្រាក់សរុបចំនួន ២៥ ២០០ដុល្លារ ។ ជនរងគ្រោះទាំង ២នាក់នោះមាន ៖
១.ឈ្មោះ ថៅ បូរី ភេទស្រី មានទីលំនៅកុ្នង សងា្កត់គោករកា ខណ្ឌព្រែកព្នៅ មុខរបរបោះដុំ បន្លែនិងម្ជូរនៅផ្សារព្រែកព្នៅ ។ ជនរងគ្រោះមានការទំនាក់ទំនងជាមួយជនសង្ស័យរកសុីលក់ដូរនៅក្នុងផ្សារជាមួយគ្នាតាំងពីឆ្នាំ ២០១៨ ។ ជនសង្ស័យបានខី្ច ប្រាក់ជនរងគ្រោះចំនួន ៤ ០០០ ដុល្លារ កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ ។
២.ឈ្មោះ លី ពុធសិលា ភេទស្រី មានទីលំនៅកុ្នងសងា្កត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ មុខរបរ លក់បាយក្នុងផ្សារព្រែព្នៅ តំណាងឲ្យជនរងគ្រោះឈ្មោះ លី ម៉រីណា ហៅនូ ។ ជនរងគ្រោះមានការទំនាក់ទំនងសា្គល់គ្នាជាមួយជនសង្ស័យលក់ដូរនៅក្នុងផ្សារ និងរកសុីជាមួយគ្នា ចាប់ពីខឧសភា ឆ្នាំ២០២៣ ។ ស្រ្តីរូបនេះបានខ្ចីប្រាក់ជនរងគ្រោះចំនួន ២១ ២០០ដុល្លារ ។
៣.រំលោភទំនុកចិត្តយកប្រាក់ ៤.៣៥០ ដុល្លារ នៅឆ្នាំ២០២២ ។
៤.បនំ្លទិញទុរ៉េនអស់ប្រាក់ ២៣១.២០០ រៀល កាលពីថ្ងៃ៥ ខែឧសភា ២០២៤ ។ លោកកស្នងការ ជួន ណារិន្ទ ថ្លែងទៀតថា បច្ចុបបន្នជនសង្ស័យត្រូវបានសមត្ថកិច្ចធើ្វការទៅតាមនីតិវិធី ទាក់ទិននឹងករណីក្លែងខ្លួនជាមនី្តនគរបាល និងបនំ្លជាកូនចៅរបស់លោក ដោយយករូបថតលោកទៅបងើ្កតតេឡេក្រាម ក្លែងក្លាយ ដើម្បីខ្ចីប្រាក់ពីដើមបណ្ដឹង ព្រមទាំង ករណីឆបោកប្រាក់ ។ ក្រោយពីបញ្ជាឲ្យធ្វើការស្រាវជ្រាវករណីស្រ្តីម្នាក់ កុ្នងរូបភាពជាមន្ដ្រីនគរបាល ហើយពលរដ្ឋអះអាងថាចាញ់បោកលុយកាក់ជនសង្ស័យនោះលោកឧត្តមសនីយ៍ឯក ជួន ណារិន្ទ នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ ក៏បានបញ្ជាក់អំពីលទ្ធផលនៃការស្រាវជ្រាវ ។ លោកស្នងការអះអាងថា ស្ដ្រីក្នុងរូបភាពជាមន្ត្រីនគរបាលនោះ ពិតជាជនឆបោកប្រាកដមែន ពោលគឺឈ្មោះនៅលើផ្លាកឈ្មោះជាមនុស្សប្រុសនៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ហើយអត្តលេខវិញជាមន្ត្រីនៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ។ លោកឧត្តមសេនីយ៍ឯក ស្នងការថ្លែងថា ៖ “ខ្ញុំសូមបញ្ជាក់ជូនលោកពុក អ្នកម៉ែ ពូមីង បងប្អូន និងមហាជន មេត្តាជ្រាបថា ករណីដែលបណ្តាញសង្គមបង្ហោះនោះ មិនមែនជាមន្ត្រីនគរបាលទេ ពិជាជនឆបោកប្រាកដមែន ។
១.មួយចំណែករូបថតនគរបាលស្ត្រីនោះមាន ឈ្មោះ ស៊ុន ស៊ីន គឺជាមនុស្សប្រុសទេ មានឋានន្ទរស័ក្តិវរសេនីយ៍ឯក ស៊ុន សុីន គឺជាមនុសសបុសទ មានឋានន្តរ ស័កិ្ដវរសេនីយ៍ឯក នៅអគ្គនាយកដ្នានអន្តោប្រេវសន៍ ។
២.ចំពោះអត្តលខ ៨៦៣៤៣ គឺជាមន្តីនគរ បាលនាយកដ្នានព្រហ្មទណ្ឌ ភេទប្រុស ឋានន្តរស័ក្ដិ វរសនីយ៍ត្រី ។ ជាចុងក្រោយ ស្រ្តីជាប់ចោទត្រូវបានសមត្តកិច្ច កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ ដើម្បីបន្តនីតិវិធី ៕ ដោយ រ៉ារ៉ា