ខេត្តកំពង់ចាម៖ ជនសង្ស័យម្នាក់បានផឹកស្រាស្រវឹងនិងសង្ស័យតណ្ហាឡើង ក៏លូនចូលទៅក្នុងមុងប៉ុនប៉ងរំលោភកុមារីអាយុ១១ឆ្នាំ តែចៃដន្យម្តាយក្មេងរងគ្រោះឃើញទាន់ស្រែកឲ្យគេជួយហើយជនសង្ស័យក៏ស្ទុះរត់ធ្លាក់ពីលើគ្រែគេចខ្លួនតែត្រូវបានបងប្អូនជនរងគ្រោះចាប់បានទាន់ និងប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់។
ហេតុការណ៍នេះ កើតឡើងនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចភូមិព្នៅកេីត ឃុំព្រៃចារ ស្រុកជេីងព្រៃ ខេត្តកំពង់ចាម។
លោកវរសេនីយ៍ ប្រាក់ សុគន្ធ អធិការដ្ឋាននគរបាលស្រុកជើងព្រៃបានបញ្ជាក់ឲ្យដឹងថា ជនសង្ស័យខាងលើ ឈ្មោះ ឆាន សុផល ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិកោះប្រាក់លេី ឃុំកោះទន្ទឹម ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ លោកបន្តថា ជនសង្ស័យមុខរបរជាកម្មករសំណង់ធ្វេីការនៅភូមិ ឃុំ កេីតហេតុខាងលេីបានផឹកស្រាស្រវឹងនិងបានចូលទៅដេកលេីគ្រែក្នុងមុងជាមួយក្មេងស្រីរងគ្រោះឈ្មោះ ស.ស.ព អាយុ១១ឆ្នាំ រួចជនសង្ស័យបានឡេីងពោបជនរងគ្រោះកំពុងដេកលក់ក្នុងពេលនោះម្តាយជនរងគ្រោះដែលដេកនៅលេីគ្រែជាមួយបានឃេីញក៏ស្រែកឲ្យគេជួយ ពេលនោះជនសង្ស័យបានស្ទុះរត់ធ្លាក់ពីលេីគ្រែហេីយរត់គេចខ្លួនទៅទិសខាងកេីតបាត់បន្ទាប់មកក៏មានបងប្អូនជនរងគ្រោះដេញតាមចាប់ជនសង្ស័យបានហេីយយកមកប្រគល់ឲ្យសមត្ថកិច្ច។
លោកបានបញ្ជាក់ថា ករណីនេះបច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកជើងព្រៃដេីម្បីកសាងសំណុំរឿងតាមនីតិវិធី៕
ដោយ៖ វណ្ណះ