ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៣៤នាក់​ ក្នុងបទល្មើសគ្រឿងញៀនចំនួន ១៣ករណីទូទាំងប្រទេសថ្ងៃទី២០ ឧសភាម្សិលមិញ!

ចែករំលែក៖

ភ្នំពេញ៖ យោងតាម​របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ នៅព្រឹកថ្ងៃ​ទី​២១​ ខែឧសភា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ខណៈ​ជនសង្ស័យចំនួន ៣៤នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៣ករណី ទូទាំងប្រទេសកាលពីម្សិលមិញនេះ ។

ក្នុងចំណោមជនសង្ស័យចំនួន ៣៤នាក់ រួមមាន៖ ជួញដូរ ២ករណី ឃាត់ ៩នាក់ (ស្រី ១នាក់)​ ,ដឹកជញ្ជូន រក្សាទុក ៧ករណី ឃាត់ ៩នាក់ (ស្រី ១នាក់)​ និងប្រើប្រាស់ ៤ករណី ឃាត់ ១៦នាក់ (ស្រី ០នាក់)។

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២០ ខែឧសភា រួមមាន៖ មេតំហ្វេតាមីន​ ម៉ាទឹកកក​(Ice)ស្មេីនិង​ ៨១,៣៨ក្រាម។ មេតំហ្វេតាមីន(Wy)ស្មេីនិង​ ៣,៩០ក្រាម។ កញ្ឆា ស្មេីនិង​ ៥,០ក្រាម។

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើ ៧អង្គភាព បានចូលរួមបង្ក្រាប មានដូចខាងក្រោម​៖

កម្លាំង​នគរបាលជាតិ ៖ ៧អង្គភាព

*១ / មន្ទីរ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកWy ៣,៧៩ក្រាម។

*២ / បាត់ដំបង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ៦,០ក្រាម។

*៣ / កំពង់ធំ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១២នាក់ ចាប់យកIce ២២,៨៥ក្រាម។

*៤ / ក្រចេះ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ២ករណី ឃាត់ ៤នាក់ ចាប់យកIce ១,១៥ក្រាម។

*៥ / សៀមរាប រក្សាទុក ១ករណី ឃាត់ ២នាក់ ស្រី ១នាក់ ចាប់យកIce ០,០១ក្រាម។

*៦ / ព្រះសីហនុ៖ រក្សាទុក ២ករណី ឃាត់ ៣នាក់ ចាប់យកIce ២,៣០ក្រាម និងWy ០,១១ក្រាម។

...

*៧ / តាកែវ៖ ជួញដូរ ១ករណី ឃាត់ ៦នាក់ ស្រី ១នាក់ ចាប់យកIce ៤៩,០៧ក្រាម៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print