ករណី​បាតុភូតរន្ទះបាញ់​ បន្តសម្លាប់មនុស្ស​នៅតាមទី​ជនបទ​ ដូច្នេះ​សូម​បងប្អូន​​បង្កេីនការប្រុងប្រយ័ត្នឱ្យបានខ្ពស់​

ចែករំលែក៖

ខេត្តបាត់ដំបង៖ យោងតាម​ប្រភពព័ត៌មាន​ពី​មន្ត្រី​នគរបាល​ស្រុក​សំពៅ​លូន​ បានឱ្យដឹងនៅព្រឹក​ថ្ងៃទី​២១​ ខែឧសភា​ ឆ្នាំ​២០២៤នេះថា​ បុរសម្នាក់ បានស្លាប់បាត់បងជីវិតដោយសារតែ​ករណី​រន្ទះបាញ់​ ខណៈ​មេឃកំពុងភ្លៀងធ្លាក់ខ្យល់លាយលំ​ និងកន្ត្រាក់លាយលំ​ កាលពីម្សិលមិញនេះ​។

សមត្ថកិច្ចបន្តថា ហេតុការណ៍ខាងលើនេះ​បានកើតឡើង​នៅវេលាម៉ោង ១៣និង៣០នាទីរសៀល​ថ្ងៃ​ទី​២០​ ខែឧសភា​ម្សិលមិញនេះ​ នៅចំណុចភូមិថ្លុកសង្កែ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង បន្ទាប់ពីមានភ្លៀងធ្លាក់មួយមេ បណ្ដាលឱ្យមានករណីរន្ទះបាញ់មនុស្ស កើតឡើងចំនួន ០១លើក បណ្ដាលឲ្យបុរសម្នាក់ស្លាប់។

ជនរងគ្រោះ​ឈ្មោះ សាន ប្រុស ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិបឹងត្រកួន ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ចំពោះ​មូលហេតុ​ខណៈដែលជនរងគ្រោះកំពុងដើរមើលចម្ការ ពេលដែលមេឃកំពុងធ្លាក់ភ្លៀង ទើបបណ្តាលឱ្យរន្ទះបាញ់ស្លាប់តែម្ដង។

...

បច្ចុប្បន្នសមត្ថកិច្ចស្រុកសំពៅលូន​ បានធ្វើកំណត់ហេតុ និងប្រគល់ទៅក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print