ភ្នំពេញ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា យុវជន និងយុវតីគ្រប់រូបគួរជៀសឱ្យឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ខណៈជនសង្ស័យចំនួន ៣៩នាក់ ត្រូវបានសមត្ថកិច្ចនៅទូទាំងប្រទេសកម្ពុជា បានចុះស្រាវជ្រាវឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៥ករណីកាលពីម្សិលមិញនេះ! ។
ក្នុងចំណោមជនសង្ស័យចំនួន ៣៩នាក់ រួមមាន៖ ជួញដូរ ៣ករណី ឃាត់ ៥នាក់(ស្រី ០នាក់),ដឹកជញ្ជូន រក្សាទុក ៨ករណី ឃាត់ ២១នាក់(ស្រី ១នាក់),ប្រើប្រាស់ ២ករណី ឃាត់ ១១នាក់(ស្រី ២នាក់) និងអនុវត្ដន៍ដីកា៖ ដីកា ២ ចាប់ ២នាក់(ស្រី ០នាក់)។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២២ ខែឧសភា រួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក(Ice)ស្មេីនិង ៩៨,៥៩ក្រាម និងមេតំហ្វេតាមីន(Wy)ស្មេីនិង ០,០៩ក្រាម។
ក្នុងប្រតិបត្តិការនោះជាលទ្ធផលខាងលើ ៨អង្គភាព បានចូលរួមបង្ក្រាប មានដូចខាងក្រោម៖
កម្លាំងនគរបាលជាតិ ៨អង្គភាព
*១ / បាត់ដំបង៖ ជួញដូរ ១ករណី ឃាត់ ២នាក់ រក្សាទុក ៣ករណី ឃាត់ ៥នាក់ ចាប់យកIce ២៧,២១ក្រាម និងWy ០,០៩ក្រាម។
*២ / កំពង់ចាម៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,២០ក្រាម។
*៣ / កណ្តាល៖ រក្សាទុក ២ករណី ឃាត់ ៣នាក់ ចាប់យកIce ០,៥៧ក្រាម។
*៤ / ព្រៃវែង៖ រក្សាទុក ១ករណី ឃាត់ ឃាត់ ២នាក់ ស្រី ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ០,២២ក្រាម។
*៥ / រតនគិរី៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៤៥,៧៩ក្រាម។
*៦ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ៨នាក់ ស្រី ២នាក់ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។
*៧ / ស្វាយរៀង៖ រក្សាទុក ១ករណី ឃាត់ ១០នាក់ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ៦,៨៦ក្រាម។
*៨ / កំពង់ឆ្នាំង៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ១៧,៧៤ក្រាម៕ដោយ៖តារា