សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួនជនសង្ស័យ២នាក់ឆែកឃើញមានដាវ ខ្សែភ្លើង និងទួនឺវីស

ចែករំលែក៖

ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួនបុរស២នាក់ឆែកឃើញមានដាវ ខ្សែភ្លើង និងទួនឺវីស កាលពីម៉ោង៣ទៀបភ្លឺ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចផ្លូវបេតុង ក្រុមទី១៤ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

សមត្ថកិច្ចឱ្យដឹងថា ជនសង្ស័យទី១.ឈ្មោះ យិន ណៃ ភេទប្រុស អាយុ៣១ឆ្នាំ មុរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវលំ ភូមិសាមគ្គី សង្កាត់ឬស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ (មានសារធាតុញៀន) ។
ជនសង្ស័យទី២.ឈ្មោះ តេង ស៊ីណេត ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរលក់មិនពិតប្រាកដ មានទីលំនៅផ្ទះជួល ភូមិសាមគ្គី សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ។
សមត្ថកិច្ចបន្តថា៖សម្ភារៈដកហូតរួមមាន ៖ ដាវកែឆ្នៃចំនួន០១ដើម ប្រវែង០,៥cm និងខ្សែភ្លើង មួយដុំ ប្រវែង20m, ដង្កាប់ចំនួន០១, ទួនឺវីស ចំនួន០១ ។
លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវបានឲ្យដឹងថា នៅម៉ោងកើតហេតុខាងលើ កំលាំងជំនាញខណ្ឌ និងប៉ុស្តិ៍ កំពុងល្បាតក្នុងមូលដ្ឋាន ក៏បានជួបជនសង្ស័យចំនួនពីរនាក់ កំពុងដើរតាមផ្លូវ ក៏បានហៅត្រួតពិនិត្យ ឃើញមានវត្ថុតាងខាងលើ ក៏សមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យ រួមទាំងវត្ថុតាងយកមកប៉ុស្តិ៍ ធ្វើការសាកសួរ ។

...

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print