ភ្នំពេញ៖ អភិបាលខណ្ឌឫស្សីកែវកាលពីព្រឹកថ្ងៃទី 23 ខែឧសភា ឆ្នាំ 2024បានដឹកនាំកម្លាំងមន្ត្រីក្រោមឱវាទនិងជំនាញចុះពិនិត្យសកម្មភាពស្ដារប្រឡាយបាក់ទូកនិងពិនិត្យមើលទ្វារទឹកគីឡូម៉ែត្រលេខ 9 ស្ថិតនៅក្នុងភូមិសាស្ត្រខណ្ឌឫស្សីកែវ។
ក្នុងការចុះពិនិត្យមើលសកម្មភាពស្ដារប្រឡាយទឹកមុនរដូវវស្សាចូលមកដល់លោកជិនប៊ុនធឿនអភិបាលខណ្ឌឬស្សឺកែវបានណែនាំដល់មន្ត្រីក្រោមឱវាទឲ្យយកចិត្តទុកដាក់និងស្ដារកាយយកល្បាប់ភក់និងសំរាមផ្សេងៗដាក់ឡើងមកលើគោក។
ផ្ទះប្រជាពលរដ្ឋចំនួន 36 គ្រួសារដែលស្ថិតនៅលើប្រឡាយបាក់ទូកនឹងត្រូវរើសរើចេញដើម្បីឲ្យគ្រឿងចក្រធ្វើការកាយនិងស្ដារប្រឡាយដើម្បីរំដោះផ្លូវទឹក។
ជាមួយគ្នានោះលោកអភិបាលលោកជិនប៊ុនធឿនបានមានប្រសាសន៍ថាពលរដ្ឋ 36 គ្រួសារដែលស្ថិតនៅលើខ្នងប្រឡាយលោកនិងរៀបចំធ្វើការដោះស្រាយជូនពួកគាត់នៅពេលខាងមុខ៕អរុណរះ