អភិបាល​ក្រុងព្រះសីហនុ​ សុំ​ឡើង​ តំណែង​មិន​បាន​ថែម​ទាំង​ដក​ទៀត​

ចែករំលែក៖

​ខេត្ដ​ព្រះ​សីហ​នុ​ ៖​ កាលពី​ប៉ុន្មាន​ខែ​ មុន​លោក​អភិបាល​ក្រុងព្រះសីហនុ​បាន​ ស្នើ​មក​សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ ដើម្បី​កាន់​តំណែង​ជា​អភិបាលខេត្ដ​ ។​ ជា​ លទ្ធផល​ សម្ដេច​ស​ ខេ​ង​ បាន​បញ្ជាក់​ថា​ លោក​ជិន​ សា​រិ​ន​ អភិបាល​ក្រុងព្រះសីហនុ​ មាន​បញ្ហា​ច្រើន​ ដូច្នេះ​ស្នើ​ឱ្យ​លោក​ សក់​ សេដ្ឋា​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ សិក្សា​ឱ្យ​បាន​ល្អិតល្អន់​ ព្រោះ​មន្ដ្រី​នេះ​ (​លោក​ជិន​ សា​រិ​ន​)​ មានការ​ខិលខូច​ និង​ប្រតិកម្ម​មិនល្អ​ច្រើន​ ។​

​មិន​ទាន់​បាន​លទ្ធផល​ផង​ ស្រាប់តែ​ នៅ​ថ្ងៃ​ទី​៣០​ ខែកក្កដា​ ឆ្នាំ​២០១៥​ លោក​ ជិន​ សា​រិ​ន​ អភិបាល​ក្រុងព្រះសីហនុ​ត្រូវ​ បាន​សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយក​ រដ្ឋមន្ដ្រី​ និង​ជា​រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​ សម្រេច​ដក​តំណែង​ចេញពី​អភិបាលក្រុង​ ព្រះ​សីហ​នុ​ ។​ ប្រភព​បានឱ្យ​ដឹង​ថា​ ពិធី​ ផ្ទេរតំណែង​អភិបាលក្រុង​នឹង​ធ្វើ​ឡើង​នៅ​ ថ្ងៃ​ចន្ទ​ ទី​៣​ ខែសីហា​ ឆ្នាំ​២០១៥​ ។​

​ការ​ដក​តំណែង​លោក​ជិន​ សា​រិ​ន​ គឺ​ ដូច​អ្វី​ដែល​សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ ចារ​លើ​លិខិតស្នើ​សុំ​ធ្វើ​ជា​អភិបាលខេត្ដ​ របស់​លោក​ជិន​ សា​រិ​ន​នោះ​ថា​ “​តាម​ ព័ត៌មាន​មន្ដ្រី​រូប​នេះ​មានការ​ខិលខូច​និង​ ប្រតិកម្ម​មិនល្អ​ច្រើន​”​ ។​ បើ​តាម​សេចក្ដី​ រាយការណ៍​ពី​ខេត្ដ​ព្រះ​សីហ​នុ​បានឱ្យ​ដឹង​ថា​ លោក​ជិន​ សា​រិ​ន​ មាន​បញ្ហា​ជា​ច្រើន​ ពាក់ព័ន្ធ​នឹង​បញ្ហា​ដីធ្លី​ តាំងពី​ជំនាន់​លោក​ ស្បោង​ សា​រ៉ាត់​ នៅ​ធ្វើ​ជា​អភិបាលខេត្ដ​ មក​ម្ល៉េះ​ ។​ រឿងរ៉ាវ​ដីធ្លី​ទាំងនោះ​ ប្រ​សិន​ បើ​មានការ​ធ្វើ​អធិការកិច្ច​ ឬ​ស្រាវជ្រាវ​ ឱ្យ​បាន​ល្អិតល្អន់​ លោក​ជិន​ សា​រិ​ន​មិន​ មែន​ត្រឹមតែ​ត្រូវ​បាត់បង់​តំណែង​ជា​អភិ​ បាល​ក្រុង​ប៉ុណ្ណោះ​ទេ​ ប៉ុន្ដែ​ត្រូវ​ប្រឈម​ ចំពោះ​មុខ​ច្បាប់​ថែម​ទៀត​ ។​ មាន​ជន​រង​ គ្រោះជា​ច្រើន​ ធ្លាប់​បាន​ប្ដឹងផ្ដល់​តវ៉ា​រឿង​ ដីធ្លី​ប្រឈម​ជាមួយ​អតីត​អភិបាលក្រុង​ រូប​នេះ​ ប៉ុន្ដែ​ការ​តវ៉ា​ឬ​ការ​ប្ដឹងផ្ដល់​មិន​ ទទួល​បាន​ជោគជ័យ​នោះ​ឡើយ​ ។​

​គួរ​បញ្ជាក់​ថា​ លោក​ជិន​ សា​រិ​ន​បាន​ ស្នើ​សុំ​សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ឡើង​ ធ្វើ​ជា​អភិបាលខេត្ដ​ព្រះ​សីហ​នុ​១​អាណត្ដិ​ មុន​ពេល​លោក​ចូល​និវត្ដន៍​ ។​ លោក​ ជិន​ សា​រិ​ន​ បាន​ធ្វើ​លិខិត​មួយ​ច្បាប់​តាម​រយៈ​ លោក​ជាម​ ហ៊ី​ម​ ប្រធាន​គណបក្ស​ប្រជា​ ជន​កម្ពុជា​ខេត្ដ​ព្រះ​សីហ​នុ​ ជូន​សម្ដេច​ ឧបនាយករដ្ឋមន្ដ្រី​ ។​ សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ នៅ​ថ្ងៃ​ទី​២​ ខែកក្កដា​ ឆ្នាំ​២០១៥​ បាន​ចំណារ​បញ្ជូន​បន្ដ​ទៅ​លោក​សក់​ សេដ្ឋា​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ ។​ ក្នុង​ ចំណារ​ផ្ទាល់​ដៃ​នោះ​ សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​បាន​សរសេរ​ក្នុង​រង្វង់​ក្រចក​ថា​ “​តាម​ព័ត៌មាន​មន្ដ្រី​រូប​នេះ​ មានការ​ខិល​ ខូច​ និង​ប្រតិកម្ម​មិនល្អ​ច្រើន​”​ ។​

​បញ្ហា​ជា​ច្រើន​នៅ​ខេត្ដ​មាត់សមុទ្រ​ មួយ​នេះ​ ក៏​ត្រូវ​គេ​រាយការណ៍​ថា​ បាន​ រង្គោះរង្គើ​ដល់​តំណែង​អភិបាលខេត្ដ​ផង​ ដែរ​ ។​ បញ្ហា​ដែល​មិន​អាច​ដោះស្រាយ​ បានជា​ច្រើន​នៅ​ជំនាន់​លោក​ស្បោង​ សា​រ៉ាត់​ ត្រូវ​គេ​រំពឹង​ថា​នឹង​អាច​ដោះស្រាយ​ បាន​នៅ​ជំនាន់​លោក​ឈិ​ត​ សុ​ខុន​ ។​ ប៉ុន្ដែ​ មួយ​រយៈពេល​កន្លង​មកនេះ​ លោក​ឈិ​ត​ សុ​ខុន​ ហាក់​មិន​បាន​ធ្វើ​ឱ្យ​មាន​ភាព​ប្រសើរ​ ឡើង​ ឬ​មាន​ដំណោះស្រាយ​ចំពោះ​បញ្ហា​ អ្វី​នោះ​ឡើយ​ ។​

​បញ្ហា​អសន្ដិសុខ​ ត្រូវ​បាន​កែ​លម្អ​តាម​ រយៈ​ការ​ដោះ​ដូរ​តំណែង​ស្នងការ​នគរបាល​ ខេត្ដ​រួច​ហើយ​ ។​ ប៉ុន្ដែ​គេ​សង្កេត​ឃើញ​ ថា​ បញ្ហា​អសន្ដិសុខ​នៅ​តែ​កើត​មាន​ ដដែល​ ។​ ករណី​អសន្ដិសុខ​មួយ​ចំនួន​បាន​ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ភ្ញៀវ​ទេសចរ​ជាតិ​និង​ អន្ដរជាតិ​ទៀត​ផង​ ។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​ដក​តំណែង​នេះ​ គេ​ មិន​អាច​ទាក់ទង​លោក​ជិន​ សា​រិ​ន​ដើម្បី​ សុំ​ការ​បំភ្លឺ​បាន​ទេ​ ជុំវិញ​ថា​តើ​លោក​មាន​ កំហុស​អ្វី​ បានជា​ត្រូវ​ក្រសួងមហាផ្ទៃ​ដក​ តំណែង​ក្រោយ​ពី​ការ​ស្នើ​សុំ​ឡើង​ធ្វើ​ជា​ អភិបាលខេត្ដ​១​អាណត្ដិ​មិន​បាន​នោះ​ ៕​ ហេង​ សូ​រិ​យា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print