លទ្ធផលនៃការបោះឆ្នោតសកលនៅអាហ្វ្រិកខាងត្បូងបានត្រូវប្រកាសជាផ្លូវការ

ចែករំលែក៖

អន្តរជាតិ ៖ លទ្ធផលនៃការបោះឆ្នោតសកលនៅអាហ្វ្រិកខាងត្បូងបានត្រូវប្រកាសជាផ្លូវការ នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ នាថ្ងៃទី ២ ខែមិថុនា គណៈកម្មាធិការរៀបចំការបោះឆ្នោតឯករាជ្យនៃប្រទេសអាហ្វ្រិកខាងត្បូងបានប្រកាសជាផ្លូវការនូវលទ្ធផលនៃការបោះឆ្នោតសកលឆ្នាំ២០២៤ បក្សសភាជាតិអាហ្វ្រិកដែលជាបក្សកាន់អំណាចទទួលបានអាសនៈចំនួន ១៥៩ អាសនៈក្នុងចំណោម ៤០០ អាសនៈនៃរដ្ឋសភាស្ថិតនៅលេខរៀងទី១។

ចំនួនអាសនៈដែលបក្សសភាជាតិអាហ្វ្រិកទទួលបានក្នុងការបោះឆ្នោតសកលលើកនេះ បានធ្លាក់ចុះយ៉ាងខ្លាំងបើប្រៀបធៀបនឹងការបោះឆ្នោតសកលកាលពីឆ្នាំ២០១៩ ដែលកាលនោះទទួលបានចំនួន ២៣០អាសនៈ មិនបានទទួលអាសនៈលើសពីចំនួនពាក់កណ្តាលជាលើកដំបូង។ ប្រការនេះមានន័យថា គណបក្សនេះត្រូវសហការជាមួយបក្សដទៃទៀតដើម្បីបន្តកាន់អំណាច៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print