ខេត្តក្រចេះ ៖ សេចក្តីបំភ្លឺព័ត៌មាន រដ្ឋបាលក្រុងក្រចេះ មានកិត្តិយសសូមជម្រាបសាធារណៈជន និងអ្នកលេងបណ្តាញសង្គមឱ្យ បានជ្រាបថា៖ នៅព្រឹកសៅរ៍ ទី០១ ខែមិថុនា ឆ្នាំ២០២៤ ក្រុមការងារសណ្តាប់ធ្នាប់នៃគណៈបញ្ជាការ ឯកភាពរដ្ឋបាលក្រុងក្រចេះ បានចុះរៀបចំសណ្តាប់ធ្នាប់ជុំវិញបរិវេណវត្តសិរីសុន្ទរវង្ស (ហៅវត្តក្រចេះ) ដើម្បីបង្កលក្ខណៈងាយស្រួលដល់ក្រុមជាងដែលកំពុងរៀបក្រាលថ្មម៉ាបក្រានីត តាមចិញ្ចើមរបងវត្ត ខាងក្រៅ។ រដ្ឋបាលក្រុង និងរដ្ឋបាលសង្កាត់បានធ្វើសេចក្តីជូនដំណឹង និងបានចុះណែនាំធ្វើកិច្ចសន្យា ជាមួយអាជីវករលក់ដូរជុំវិញរបងវត្ត ឱ្យផ្លាស់ប្តូរទីតាំងលក់ដូរពីផ្នែកខាងកើតមុខវត្ត និងផ្នែកខាង ក្រោយវត្តផ្នែកខាងលិច ប្តូរទៅលក់ផ្នែកខាងត្បូង និងជើងវត្ត ក្រោយក្រុមជាងរៀបក្រាលថ្មម៉ាបក្រានីត រួចរាល់រង់ចាំរដ្ឋបាលក្រុងរៀបចំឱ្យបងប្អូនអាជីវករលក់ឡើងវិញតាមការណែនាំរៀបចំរបស់ក្រុម ការងាររដ្ឋបាលក្រុង។ សូមសាធារណៈជន និងអ្នកលេងបណ្តាញសង្គមជ្រាប នឹងកុំមានការភាន់ច្រឡំ ដូចបណ្ដាគណនីហ្វេសបុក (Facebook) មួយចំនួនដែលបានលើកឡើងនោះឡើយ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណៈជនមេត្តាជ្រាប និងស្នើដល់អ្នកសារព័ត៌មានដែលបានផ្សាយខុសការពិត ត្រូវធ្វើការកែតម្រូវព័ត៌មានឡើងវិញ ចំពោះការផ្សព្វផ្សាយខុសពី ការពិតខាងលើនេះ ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរ ក្រុមការងារសណ្តាប់ធ្នាប់នៃគណៈ បញ្ជាការឯកភាពរបស់រដ្ឋបាលក្រុងដែលកំពុងខិតខំបំពេញភារកិច្ចប្រចាំថ្ងៃ ដើម្បីសោភណភាពសណ្តាប់ធ្នាប់ក្នុងក្រចេះ៕