ម្ចាស់គណនី Facebook កុមារ ទេព សុំការអភ័យទោសពីសម្ដេចតេជោ ហ៊ុន សែន

ចែករំលែក៖

ភ្នំពេញ ៖ ម្ចាស់គណនី Facebook កុមារ ទេព សុំការអភ័យទោសពីសម្ដេចតេជោ ហ៊ុន សែន ចំពោះការប្រើប្រាស់រូបថតសម្តេច និងក្រុមគ្រួសារ បង្កើតឱ្យមានការយល់ច្រឡំ និងសន្យាឈប់ធ្វើបែបនេះទៀតហើយ !

សូមបញ្ជាក់ថា ៖ កន្លងទៅ ម្ចាស់គណនី Facebook កុមារ តែងប្រើប្រាស់រូបថតសម្តេច និងក្រុមគ្រួសារ បង្កើតឱ្យមានការយល់ច្រឡំ ហើយសម្តេចតេជោ ហ៊ុន សែន បញ្ឈប់ឱ្យប្រើដាក់រូបគ្រួសារសម្តេច ចៀសវាងការយល់ច្រឡំ ទើបនៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ ម្ចាស់គណនី Facebook កុមារ បានបង្ហោះសូមទោសសម្តេច ដោយសរសេរថា ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាជាតិនៃកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត។

ខ្ញុំបាទជាម្ចាស់គណនី សូមគោរពសុំការអភ័យទោសពីសម្ដេចតេជោពុក ដែលខ្ញុំបាទតែងតែបានប្រើប្រាស់រូបភាព របស់សម្ដេចតេជោពុក សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងបុត្រាបុត្រី របស់សម្ដេចមកផុស ដោយហេតុជាការគោរព ស្រលាញ់ក្រុមគ្រួសារសម្ដេចពុក ដែលជាស្ថាបនិកនៃសុខសន្តិភាព ជាភាពកក់ក្ដៅនៃបងប្អូនប្រជាពលរដ្ឋ ក្រោមម្លប់នៃសន្តិភាព ខ្ញុំបាទមិនមានបំណង ឬចេតនាមិនល្អអ្វីដោយប្រការណាមួយឡើយ។

ម្ចាស់គណនី Facebook កុមារ បានបន្តថា ៖ ខ្ញុំសូមសន្យាថានិងមិនប្រើប្រាស់រូបថត សម្ដេចពុក សម្ដេចម៉ែ និងបុត្រាបុត្រីរបស់សម្ដេចមកបង្ហោះលើអាខោនហ្វេសបុកនេះតទៅទៀតឡើយ។
សូមសម្ដេចពុក សម្ដេចម៉ែ មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំបាទ។
សម្ដេចតេជោ ហ៊ុន សែន បានចូល Comment ថា «សូមអរគុណសម្រាប់ការស្រឡាញ់ចំពោះខ្ញុំនិងក្រុមគ្រួសារ។
កន្លងមកនេះមានមនុស្សមួយចំនួនមានការភន័ច្រឡំថាគណនីហ្វេសបុកនេះជារបស់ខ្ញុំ រាប់ទាំងវិទ្យុបរទេសនិយាយ
ភាសារខ្មែរផង។ ខ្ញុំមានផេកផ្លូវការរបស់ខ្ញុំដែលផ្តល់ព័ត៌មានទៅកាន់សាធារណជនគ្រប់គ្រាន់ហើយ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print