ជនដៃដល់២នាក់បានប្រើប្រាស់កាំបិទចាក់មនុស្ស៦នាក់ធ្វើជាចំណាប់ខ្មាំងនៅក្នុងព្រះវិហារមួយនៅប្រទេសបារាំង។សារព័ត៌មាន រ៉យទ័រ បានផ្សាយថា ជនដៃដល់ទាំងពីរនាក់ខាងលើបានធ្វើសកម្មភាពនៅតំបន់ Aaint Etienne Du Rouvray ភាគខាងជើងប្រទេសបារាំង។
ប៉ូលិសបារាំងបានឲ្យដឹងថា ជនដៃដល់ទាំងពីរនាក់ខាងលើបានកាត់កអាចារ្យនៅក្នុងព្រះវិហារមុនពេលប៉ូលិសទៅដល់។
មកទល់ពេលនេះគេមិនទាន់ដឹងពីមូលហេតុនៃការវាយប្រហារខាងលើនៅឡើយ។ ជនដៃដល់បានចាប់អាចារ្យពីរនាក់និងដូនជីពីរនាក់រួមទាំងបរិស័ទដែលទៅចូលរួមពិធីនៅក្នុងព្រះវិហារ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំងលោក Bernard Cazeneuve បានឲ្យដឹងថា លោកកំពុងធ្វើដំណើរពីទីក្រុងបារីសទៅកាន់កន្លែងកើតហេតុដើម្បីបញ្ចាឲ្យស្រាវជ្រាវពីមូលហេតុនៃការវាយប្រហារខាងលើ។
នេះជាករណីវាយប្រហារតាមបែបថ្មីរបស់ក្រុមភេរវកម្មនៅក្នុងតំបន់អឺរ៉ុប ។ កន្លងមកនៅលើរថភ្លើងក្នុងប្រទេសអាល្លឺម៉ង់ក៏រងការវាយប្រហារដោយកាំបិទនោះដែរបណ្តាលឲ្យមានអ្នកស្លាប់និងរងរបួសជាច្រើននាក់៕
ប្រែសម្រួល៖ ម៉ែវ សាធី