ផឹកសុីជាមួយគ្នាសុខៗកើតជម្លោះកាប់២កាំបិត ម្នាក់ចូលពេទ្យម្នាក់ជាប់ខ្នោះ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ត្រូវបានកម្លាំងអាវុធហត្ថធ្វើការឃាត់ខ្លួនបន្ទាប់ពីប្រើអំពើហិង្សាយកកាំបិតប័ុងតោទៅកាប់គូទំនាស់ដែលអង្គុយផឹកសុីជាមួយគ្នាបណ្តាលឲ្យរងរបួសបែកក្បាលដេរចំនួន១៣ថ្នេរ។

...

ករណីប្រើអំពើហិង្សានេះបានកើតឡើងកាលពីវេលាម៉ោង៨ និង៣០នាទីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចបូរីអរ័គីដេ ស្ថិតក្នុង ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ជនបង្កមានឈ្មោះ កូ វិត ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅកន្លែងកើតហេតុ ចំណែកជនរងគ្រោះមានឈ្មោះ យិន យាន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅកន្លែងកើតហេតុជាមួយគ្នា រងរបួសត្រូវក្បាល២កន្លែងដេរចំនួន១៣ថ្នេរ ។

ប្រភពពីសមត្ថកិច្ចអាវុធហត្ថបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះ និងជនបង្កបានអង្គុយផឹកសីុជាមួយគ្នា ពេលផឹកបានមួយសន្ទុះក៏កើតរឿងឈ្លោះប្រកែកគ្នាពេលនោះជនរងគ្រោះបានបោះចានមកខាងមុខជនបង្ក ហើយជនបង្កបានទាញកាំបិទមកកាប់បំបែកចាននោះបន្ទាប់មកជនរងគ្រោះបានបោះចាន១មកទៀតតែត្រូវជនបង្កកាប់បែកទៀត។ ក្រោយក៏មានការប្រតាយប្រតប់ធ្វើឲ្យជនបង្កខឹងក៏ហក់ទៅកាប់ជនរងគ្រោះ២កាំបិទត្រូវក្បាលបណ្តាលឲ្យបែកហូរឈាមតែម្តង។

ក្រោយពេលកើតហេតុក៏មានសន្តិសុខដែលយាមនៅទីនោះបានរត់ទៅជួយអន្តរាគមន៍ដោយជួយហៅគ្រូពេទ្យដែលប្រចាំការនៅបូរីនោះមកពិនិត្យនិងព្យាបាលនៅទីនោះតែម្ដង ។ ចំណែកជនបង្កត្រូវសន្តិសុខឃាត់ខ្លួនប្រគល់ឲ្យអាវុធខណ្ឌសែនសុខយកមកសាកសួរនៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ និងកសាងសំណុំរឿងបញ្ជួនជនបង្កទៅកាន់ការិយាល័យព្រហ្មទណ្ឌរាជធានីភ្នំពេញចាត់ការបន្ត៕

62741d88-0542-483a-a25e-c08b895ee47b

c0ff5b60-fdc6-4c9e-acb9-f6ff09a09b58

ដោយ៖ តុង សីហា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print