រថយន្ដឡិចស៊ីស RX​330 បុក​ម៉ូតូហុងដា​beat​ ​ហោះ​ផ្លោង​ឡើង​សួន​បណ្ដាល​ឱ្យនារី​២នាក់​រងរបួស​

ចែករំលែក៖

ភ្នំពេញ៖ រថយន្ត​ឡិចស៊ីស RX​330 មួយគ្រឿងបេីកបរក្នុងងល្បឿនលឿនបានរេចង្កូតទៅ​បុក​ម៉ូតូ​ហុងដា​ប៊ីត ដែល​ជិះ​ដោយ​នារី​២នាក់​ បណ្តាល​ឱ្យម៉ូតូ​ខ្ទាត​ហោះ​ឡើង​លើសួន​ច្បារ​ពុះ​ចែក​ទ្រូង​ផ្លូវ​ រងរបួស​ធ្ងន់​ស្រាល​ចំនួន​២នាក់​ ។
​  ហេតុការណ៍​នេះ​បាន​កេីត​ឡើង​នៅ​វេលា​ម៉ោង​១១និង​៤០នាទី​យប់​ ថ្ងៃ​ទី​១០​ ខែ​មិថុនា​ ឆ្នាំ​២០២៤​ នៅទល់មុខច្រកចូល​ ណាហ្គាវើល​២​ ផ្លូវ​រដ្ឋ​សភា​ សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ​។
​  យោង​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បានឱ្យដឹង​ថា​ មុន​ពេល​កេីតហេតុ​ គេបាន​ឃើញ​នារី​វ័យក្មេង​២នាក់​ជិះ​ម៉ូតូ​ម៉ាក​ ហុង​ដា​ប៊ីត  ពណ៌​ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1JN-4375 ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​រដ្ឋ​សភា​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​ លុះ​មកដល់​ចំណុច​កេីតហេតុ​ក៏ស្រាប់​តែ​មានជនជាតិ​ចិន​មួយ​ក្រុម​មានគ្នា​៣នាក់​ក្នុង​នោះ​មានស្រី​ម្នាក់​ បានបេីក​រថយន្ត​ម៉ាក​ឡិចស៊ីស RX 330 ពណ៌​ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2BW-0494 ធ្វើ​ដំណើរ​ក្នុង​ទិសដៅ​ស្រប​ទិស​គ្នា​ ហើយ​ជ្រុល​ទៅ​បុក​ម៉ូតូ​ពីក្រោយ​ បណ្ដាល​ឱ្យម៉ូតូ​ខ្ទាត​ហោះ​ឡើង​លើសួន​ច្បារ​ពុះ​ចែក​ទ្រូង​ផ្លូវ​រងការ​ខូចខាត​ និង​ធ្វើឱ្យអ្នក​ជិះម៉ូតូទាំង​២នាក់រងរបួស​ធ្ងន់​ម្នាក់​និង​ស្រាល​ម្នាក់​ អ្នក​ទាំង​២ត្រូវ​បាន​បញ្ជួន​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​ផង​ដែរ​  ។
​   ដោយ​ឡែក​ខាង​រថយន្ត​វិញ​ បានធ្លាក់​កាង​នៅ​កន្លែង​កេីតហេតុ​ ហេីយ​ភា្លមៗ​នោះ​អ្នក​បេីក​បរ​មិន​ព្រម​ឈប់​ទទួល​ខុសត្រូវ​នោះទេ​ គឺបេីក​រថយន្ត​រត់​គេច​រហូត​មកដល់​ក្នុង​តំបន់​អភិវឌ្ឍន៍​បឹង​កក់​ ខណ្ឌ​ដូនពេញ​ ក៏ត្រូវ​បងប្អូន​ប្រជាពលរដ្ឋ​ជួយ​ដេញ​ឃាត់​រថយន្ដ​បាន​និង​អ្នក​បេីក​បរ​ប្រគល់​អោយ​សមត្ថកិច្ច​តែ​ម្ដង​  ។
​    ក្រោយ​កេីតហេតុ​ រថយន្ដ​និង​ម៉ូតូ​រួម​ទាំង​អ្នក​បេីក​បរ​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការវាស់​វែង​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ រង់ចាំ​ដំណោះ​ស្រាយ​នៅពេលក្រោយ៕ដោយ៖សុខាសែនជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print