ភ្នំពេញ ៖ អគ្គិភ័យបានឆាបឆេះព្រៃកក់ក្នុងដីឡូត៍មួយកន្លែងយ៉ាងសន្ធោសន្ធៅដែលស្ថិតនៅកៀកនឹងផ្ទះប្រជាពលរដ្ឋនៅជាប់ផ្លូវជាតិលេខ២ ក្នុងភូមិព្រះធាតុ សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ នាវេលាម៉ោង៩ និង៤៥នាទីព្រឹក ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឱ្យដឹងថា មុនកេីតហេតុគេសង្កេតឃេីញមានផ្សែងហុយចេញពីដីឡូត៍ខាងលេី ភ្លាមៗនោះុក៏មានអណ្ដាតភ្លេីងឆេះឡេីងយ៉ាងសន្ធោសន្ធៅរាលដាលពេញផ្ទៃដីឡូត៍និងឆេះឡេីងលេីរបង ។ ឃេីញស្ថានភាពបែបនេះ ប្រជាពលរដ្ឋមានការភ័យខ្លាចរាលដាលដល់ផ្ទះពួកគាត់ ទេីបស្នេីសុំរថយន្តពន្លត់អគ្គិភ័យមកពន្លត់ជាបន្ទាន់ ។
ក្រោយពីទទួលបានព័ត៌មានខាងលេីនេះភ្លាម កម្លាំងជំនាញនិងអាជ្ញាធរមូលដ្ឋានបានចេញរថយន្តពន្លត់អគ្គិភ័យជាច្រេីនគ្រឿងចុះទៅធ្វើអន្តរាគមន៍ដេីម្បីបាញ់ទឹកពន្លត់និងការពារកុំឱ្យឆេះរាលដាលដល់ផ្ទះពលរដ្ឋ ។ បន្ទាប់ពីកម្លាំងជំនាញធ្វេីការបាញ់ទឹកពន្លត់ប្រមាណជាង១ម៉ោងមក ភ្លេីងក៏រលត់ទៅវិញជាស្ថាពរដោយប្រេីប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន០៣គ្រឿងប៉ុណ្ណោះ ។
ក្នុងករណីអគ្គិភ័យឆេះព្រៃកក់ក្នុងដីឡូត៍ខាងលេីនេះ គឺមិនធ្វេីឱ្យប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋនោះឡេីយ ហេីយភ្លេីងឆេះនេះបេីតាមសមត្ថកិច្ចមូលដ្ឋានបង្ហេីបប្រាប់ថា បង្កដោយអ្នកដេីរយកឃ្មុំ នៅពេលពួកគេយកឃ្មុំរួចមិនពន្លត់ភ្លេីងទុកចោលក្នុងដីឡូត៍ ទេីបបណ្ដាលឱ្យភ្លេីងឆាបឆេះយ៉ាងដូច្នេះ ៕ ដោយ ៖ ភារ៉ា ដង្កោ