Update៖ ពលរដ្ឋភិតភ័យខ្លាំងណាស់!ពួកគាត់ស្នេីរថយន្តពន្លត់អគ្គិភ័យចុះជួយជាបន្ទាន់​ ខណៈភ្លេីងឆេះព្រៃកក់យ៉ាងសន្ធោសន្ធៅកៀកផ្ទះពួកគាត់

ចែករំលែក៖

ភ្នំពេញ​ ៖​ អគ្គិភ័យបានឆាបឆេះព្រៃកក់ក្នុងដីឡូត៍មួយកន្លែងយ៉ាងសន្ធោសន្ធៅដែលស្ថិតនៅកៀកនឹងផ្ទះប្រជាពលរដ្ឋនៅជាប់ផ្លូវជាតិលេខ២​ ក្នុងភូមិព្រះធាតុ​ សង្កាត់រលួស​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ នាវេលាម៉ោង៩​ និង៤៥នាទីព្រឹក​ ថ្ងៃទី១២​ ខែមិថុនា​ ឆ្នាំ​២០២៤​ ។

​   តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឱ្យដឹងថា​ មុនកេីតហេតុគេសង្កេតឃេីញមានផ្សែងហុយចេញពីដីឡូត៍ខាងលេី​ ភ្លាមៗនោះុក៏មានអណ្ដាតភ្លេីងឆេះឡេីងយ៉ាងសន្ធោសន្ធៅរាលដាលពេញផ្ទៃដីឡូត៍និងឆេះឡេីងលេីរបង​ ។ ឃេីញស្ថានភាពបែបនេះ​ ប្រជាពលរដ្ឋមានការភ័យខ្លាចរាលដាលដល់ផ្ទះពួកគាត់​ ទេីបស្នេីសុំរថយន្តពន្លត់អគ្គិភ័យមកពន្លត់ជាបន្ទាន់​ ។ ​
​    ក្រោយពីទទួលបានព័ត៌មានខាងលេីនេះភ្លាម​ កម្លាំងជំនាញ​និងអាជ្ញាធរមូលដ្ឋានបានចេញរថយន្តពន្លត់អគ្គិភ័យជាច្រេីនគ្រឿងចុះទៅធ្វើអន្តរាគមន៍ដេីម្បីបាញ់ទឹកពន្លត់​និងការពារកុំឱ្យឆេះរាលដាលដល់ផ្ទះពលរដ្ឋ​ ។ បន្ទាប់ពីកម្លាំងជំនាញធ្វេីការបាញ់ទឹកពន្លត់ប្រមាណជាង១ម៉ោង​មក ភ្លេីងក៏រលត់ទៅវិញជាស្ថាពរដោយប្រេីប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន០៣គ្រឿង​ប៉ុណ្ណោះ​ ។
​    ក្នុងករណីអគ្គិភ័យឆេះព្រៃកក់ក្នុងដីឡូត៍ខាងលេីនេះ​ គឺមិនធ្វេីឱ្យប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋ​នោះឡេីយ​ ហេីយភ្លេីងឆេះនេះ​បេីតាមសមត្ថកិច្ចមូលដ្ឋានបង្ហេីបប្រាប់ថា​ បង្កដោយអ្នកដេីរយកឃ្មុំ​ នៅពេលពួកគេយកឃ្មុំរួចមិនពន្លត់ភ្លេីង​ទុកចោលក្នុងដីឡូត៍ ទេីបបណ្ដាលឱ្យភ្លេីងឆាបឆេះយ៉ាងដូច្នេះ​ ៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print