ពលរដ្ឋ​សារទរ​ចំពោះ​ចំណាត់​ការ​របស់​សមត្ថកិច្ច​ខេត្ត​បន្ទាយមានជ័យ​៖​ ក្រោយចុះពិនិត្យកាស៊ីណូ​យីហោ​”KMH “​ នៅក្រុង​ប៉ោយប៉ែត​

ចែករំលែក៖

ខេត្ត​បន្ទាយមានជ័យ៖​ បន្ទាប់ពី​អង្គភាព​កាសែតនគរវត្ត​ និងគេហទំព័រ​នគរដ្រេហ្គន​ បានចុះផ្សាយ​ពាក់ព័ន្ធ​ករណី​ល្បែងស៊ីសង​អនឡាញ​ខុសច្បាប់​ នៅចំណុច​សណ្ឋាគារ​ និងកាស៊ីណូយីហោ”KMH”​ ស្ថិតភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​ ភ្លាមៗ​លោក សំរិទ្ធ សុខុន ព្រៈរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤​ បានដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចម្រុះនៃស្នងការដ្ឋាននគរបាលខេត្ត​បន្ទាយមានជ័យ​ ចុះត្រួតពិនិត្យកាស៊ីណូKMH​ ដោយ​បានបញ្ជាក់ថា​ គឺមានច្បាប់អនុញ្ញាតិត្រឹមត្រូវ​ តែសុំឱ្យគោរពច្បាប់មិនប្រព្រឹត្តអ្វីដែលខុសច្បាប់ដែលចុះពិនិត្យ​។

ក្នុងប្រតិបត្តិការនោះ​ខាងលេីនេះ​ លោក សំរិទ្ធ សុខុន ព្រៈរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានដឹកនាំ​អាជ្ញាធរមូលដ្ឋាននិងកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃ្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដែល ចុះត្រួតពិនិត្យ​ឃើញមានការចូលរួមសហការពីម្ចាស់អាជ្ញាប័ណ្ណក្រុមហ៊ុនកាស៊ីណូKMH​ និងបាននាំណែឱ្យម្ចាស់ទីតាំងគោរពច្បាប់កាស៊ីណូមិនត្រូវប្រព្រឹត្តអ្វីដែលផ្ទុយពីច្បាប់អនុញ្ញាតិឡើយ។

...

ជាមួយគ្នានេះ​ ប្រជាពលរដ្ឋ​រស់​ក្រុងប៉ោយប៉ែត​ ក៏បាន​អបអរសាទរ​ចំពោះ​វិធានការរបស់​កម្លាំង​សមត្ថកិច្ច​ ដែលបានចុះត្រួត​ទីតាំង​កាស៉ីណូខាងលេីនេះ​ ហេីយពួកគាត់ក៏សង្ឃឹមថា​ អាជ្ញាធរ​មានសមត្ថកិច្ច​ និងបន្តចុះត្រួតពិនិត្យទីតាំងកាស៉ីណូផ្សេងៗទៀត​ ដេីម្បីចូលរួមលុប​បំបាត់​ក្រុម​ជន​ខិលខូច​មួយ​ចំនួន​ដែលលួចបេីកលេងល្បែង​ស៉ីសង​អនឡាញ​ខុសច្បាប់​៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print