ខេត្តបន្ទាយមានជ័យ៖ បន្ទាប់ពីអង្គភាពកាសែតនគរវត្ត និងគេហទំព័រនគរដ្រេហ្គន បានចុះផ្សាយពាក់ព័ន្ធករណីល្បែងស៊ីសងអនឡាញខុសច្បាប់ នៅចំណុចសណ្ឋាគារ និងកាស៊ីណូយីហោ”KMH” ស្ថិតភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ភ្លាមៗលោក សំរិទ្ធ សុខុន ព្រៈរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ បានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ចុះត្រួតពិនិត្យកាស៊ីណូKMH ដោយបានបញ្ជាក់ថា គឺមានច្បាប់អនុញ្ញាតិត្រឹមត្រូវ តែសុំឱ្យគោរពច្បាប់មិនប្រព្រឹត្តអ្វីដែលខុសច្បាប់ដែលចុះពិនិត្យ។
ក្នុងប្រតិបត្តិការនោះខាងលេីនេះ លោក សំរិទ្ធ សុខុន ព្រៈរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានដឹកនាំអាជ្ញាធរមូលដ្ឋាននិងកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃ្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដែល ចុះត្រួតពិនិត្យឃើញមានការចូលរួមសហការពីម្ចាស់អាជ្ញាប័ណ្ណក្រុមហ៊ុនកាស៊ីណូKMH និងបាននាំណែឱ្យម្ចាស់ទីតាំងគោរពច្បាប់កាស៊ីណូមិនត្រូវប្រព្រឹត្តអ្វីដែលផ្ទុយពីច្បាប់អនុញ្ញាតិឡើយ។
ជាមួយគ្នានេះ ប្រជាពលរដ្ឋរស់ក្រុងប៉ោយប៉ែត ក៏បានអបអរសាទរចំពោះវិធានការរបស់កម្លាំងសមត្ថកិច្ច ដែលបានចុះត្រួតទីតាំងកាស៉ីណូខាងលេីនេះ ហេីយពួកគាត់ក៏សង្ឃឹមថា អាជ្ញាធរមានសមត្ថកិច្ច និងបន្តចុះត្រួតពិនិត្យទីតាំងកាស៉ីណូផ្សេងៗទៀត ដេីម្បីចូលរួមលុបបំបាត់ក្រុមជនខិលខូចមួយចំនួនដែលលួចបេីកលេងល្បែងស៉ីសងអនឡាញខុសច្បាប់៕ដោយ៖តារា