តោះស្វែងយល់ អំពី ពណ៌ទឹកសំបោរបង្ហាញពីបញ្ហាសុខភាពអ្វីខ្លះ?

ចែករំលែក៖

ភ្នំពេញ ៖ ពេលមានសំបោរ ឬកំហាក យើងតែងតែញើស និងខាកចេញមកដោយមិនបានចាប់អារម្មណ៍អ្វីទាំងអស់ កាន់តែឆាប់កាន់តែល្អ។ តើអ្នកជឿទេថា ពណ៌របស់សំបោរវាបានប្រាប់ពីបញ្ហាសុខភាពអ្នកអ្វីខ្លះ?

យើងទាំងអស់គ្នាតែងតែជួបប្រទះ និងការហៀរសំបោរ ឬធ្លាក់ចូលបំពង់កដែលតម្រូវអោយយើងញើស រឺខាកចេញមកមានពេលខ្លះហឺតចូលទៅក្នុងច្រមុះ ឬលេបចូលបំពង់ក។

– ទឹកសំបោរមានប្រភពមកពីណា?
ផ្លូវដង្ហើម និងអាហាររបស់មនុស្សយើងមានភ្នាសកោសិកាដែលជាកន្លែងផលិតសំបោរ រំអិល និងស្លេះ មិនថានៅក្នុងច្រមុះ សីនុស មាត់ បំពង់ក បំពង់សម្លេង បំពង់ខ្យល់ វាមានតួនាទីការពារមេរោគ ការរលាកកកិតវាធ្វើអោយមានសំណើមគ្រប់ពេលវេលា ហេតុដូច្នេះហើយនៅពេលដែលភ្នាសកោសិកាស្ងួតវាងាយនឹងបង្ករោគ។

សំបោរ ឬរំអិលនៅផ្លូវដង្ហើមវាមានតួនាទីចាប់យកវត្ថុផ្សេងដែលចូលមកក្នុងរាង្គកាយយើង តាមរយៈការដកដង្ហើម រាង្គកាយយើងផលិតសំបោរ ឬទឹករំអិល២លីត្រក្នុង១ថ្ងៃ។

មនុស្សភាគច្រើនមិនបានចាប់អារម្មណ៍ពីការពិនិត្យពណ៌សំបោរ ឬកំហាកនោះទេ តើអ្នកដឹងទេថាពណ៌សំបោររបស់លោកអ្នកវាបានបញ្ជាក់ពីបញ្ហាអ្វីខ្លះពីសុខភាពច្រមុះរបស់លោកអ្នក?

១. ពណ៌សថ្លា បណ្តាលមកពីផ្តាសាយ រលាកផ្លូវដង្ហើមខាងលើ ឬអាលែកស្សីច្រមុះ ពពួកវីរុសបង្កអោយរលាកភ្នាសកោសិការដែលបញ្ចេញសារជាតិ Histamine ជំរុញអោយមានការផលិតទឹកសំបោរយ៉ាងច្រើន ការប្រើថ្នាំ Anti-Histamine និងការលាងច្រមុះជាមួយទឹកសេរ៉ូមប្រៃអាចជួយកាត់បន្ថយការហៀរសំបោរបាន។

២. ពណ៌ស ការដែលសំបោរមានលក្ខណៈក្រាស់ ស្អិត និងសល្អក់ អាចមកពីស្ទះនៅក្នុងច្រមុះរយៈពេលយូរ ដែលបណ្តាលមកពីភ្នាសច្រមុះហើមក្រៅពីនោះរួមផ្សំ និងការទទួលទានផលិតផលពីទឹកដោះគោច្រើនពេក។

៣. ពណ៌លឿង មកពីការឆ្លងរោគពពួកបាក់តេរីនៅច្រមុះ រឺសីនុសប្រព័ន្ធរាង្គកាយយើងបានប្រឆាំងធ្វើអោយមេរោគស្លាប់បូកផ្សំនឹងរំអិលលាយខ្ទុះរួមផ្សំគ្នា ធ្វើអោយសំបោរមានពណ៌លឿង។

៤. ពណ៌ប្រផេះ អាចចង្អុលបង្ហាញថា ក្នុងច្រមុះរបស់អ្នកមានឬសដូងច្រមុះ ដែលកើតចេញពីការរលាករ៉ាំរ៉ៃនៃភ្នាសច្រមុះ ឬសីនុសមានសណ្ឋានដូចផ្លែទំពាំងបាយជូរ ដែលបណ្តាលមកពីអាលែកស្សីច្រមុះ រលាកសីនុសរាំរ៉ៃ ជំងឺហឺត។

៥. ពណ៌ខៀវ បង្ហាញថារាង្គកាយយើងកំពង់ប្រឆាំងនឹងបាក់តេរី ដូចក្នុងករណីទឹកសំបោរពណ៌លឿងដែរ។

៦. ពណ៌ក្រហម កើតឡើងដោយសារសសៃរឈាមច្រមុះដាច់លាយជាមួយទឹកសំបោរ សរសៃឈាមដាច់អាចបណ្តាលមកពីភ្នាសច្រមុះស្ងួត ឬរបួសច្រមុះ ការរលាកច្រមុះ រោគសរសៃឈាមផ្សេង។ ការមានឈាមច្រមុះមួយខាង ឬសងខាងត្រូវមកពិនិត្យជាមួយគ្រូពេទ្យ។

៧. ពណ៌ខ្មៅ ការដែលទឹកសំបោរមានពណ៌ខ្មៅច្រើនជួបចំពោះអ្នកជក់បារី អ្នកប្រើប្រាស់ថ្នាំញៀន អ្នកដែលរស់នៅក្នុងបរិស្ថាន ដែលមានការបំពុលបរិយាកាសខ្លាំង និងការបង្កររោគដោយពពួកផ្សិតនៅច្រមុះ ឬសីនុស។

អាស្រ័យដូចបានរៀបរាប់ខាងលើ សូមលោក លោកស្រីមេត្តាពិនិត្យមើលពណ៌ទឹកសំបោររបស់លោកអ្នក នៅពេលញើស ឬខាកស្តោះ តើមានពណ៌អ្វី ហើយបើសិនជាមានសភាពមិនប្រក្រតី សូមមេត្តាអញ្ជើញមកពិនិត្យ និងព្យាបាលជាមួយគ្រូពេទ្យជំនាញផ្នែកត្រចៀក ច្រមុះ បំពង់កនៅមន្ទីរពេទ្យកាល់ម៉ែត។ នេះជាការបញ្ជាក់ពីខាង #មន្ទីរពេទ្យកាល់ម៉ែត #calmettehospital ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print