សាលក្រមសាលាដំបូង ប្រកាសផ្ដន្ទាទោសមន្ត្រីក្រសួងការបរទេសម្នាក់ កំណត់២ឆ្នាំ តែអនុវត្តក្នុងពន្ធនាគារ១ឆ្នាំ និងពិន័យជាប្រាក់៦លានរៀលពីបទវីតិក្រម

ចែករំលែក៖

ភ្នំពេញ ៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក វេង ហ៊ត កាលព្រឹកថ្ងៃទី ២៧ ខែកក្ដដា ឆ្នាំ២០១៦ បានប្រកាសសាលក្រមផ្ដន្ទាទោសមន្ត្រីក្រសួងការបរទេសម្នាក់ កំណត់២ឆ្នាំ តែទោសនេះតម្រូវឲ្យអនុវត្តក្នុងពន្ធនាគារត្រឹម១ឆ្នាំប៉ុណ្ណោះ និងពិន័យជាប្រាក់ចូលថវិការដ្ផចំនួន៦លានរៀល ទោសសល់ត្រូវព្យួរ ក្រោមការចោទ
ប្រកាន់ពីបទ វីតិក្រម តាមមាត្រា៥៩២ និងមាត្រា ៥៩៣នៃក្រមព្រហ្មទ័ណ្ឌ ។

...

សាលក្រមនោះបានបើកផ្លូវទុកឲ្យជនជាប់ចោទប្តឹងទៅសាលាឧទ្ធរណ៍តាមកំណត់ច្បាប់ បើជនជាប់ចោទមិនសុខចិត្តចំពោះការសម្រេចក្តីនេះ ។ ជនជាប់ចោទឈ្មោះ អ៊ា សែ ភេទប្រុុស អាយុ ៤២ឆ្នាំ មានលំនៅស្ថានផ្ទះលេខ ៤ ផ្លូវលេខ ៤០២ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ជាប្រធានការិយាល័យ នៃក្រសួងការបរទេស ។

គួរបញ្ជាក់ថាចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក វេង ហ៊ត កាលពីថ្ងៃទី៤ ខែកក្ដដា ឆ្នាំ២០១៦ បានបើកសវនាការលើសំណុំរើងវីតិក្រមរបស់មន្ត្រីក្រសួងការបរទេសម្នាក់ដែល ពាក់ព័ន្ធក្នុងបទល្មើទារប្រាក់ពីតំណាងក្រុមហ៊ុននាំចេញ នាំចូលសំលៀកបំពាក់ និងឧបករណ៍កីឡា ។

ក្នុងសវនាការជនេជាប់ចោទ ឈ្មោះ អ៊ា សែ បានសារភាពថា ពីទោសកំហុសនៃការទាមទារប្រាក់ ៣០០ដុល្លារពីតំណាងក្រុមហ៊ុនរោងចក្រផលិតសម្ភារៈកីឡា នោះ ។ ជនជាប់បានសារភាពទៀតថា នៅអំឡុងខែ មករា និងខែមិនា ឆ្នាំ ២០១៦ មានស្ត្រីម្នាក់ឈ្មោះ ស្រីលាក់ ជាតំណាងក្រុមហ៊ុនផលលិតសម្ភារៈកីឡាបានយកឯកសារនាំសម្ភារៈកីឡាចេញទៅ ប្រទេសប្រេសុីល មកអោយខ្កួនរត់ការបញ្ជាក់ពីក្រសួងការបរទេសដោយសារប្រទេស្រេសុីលពុំមានស្ថានកុងស៊ុប្រចាំនៅកម្ពុជា ប៉ុន្តែពេលយកឯកសារនោះទៅប្រគល់អោយលោក សុខ ខឿន ជាអនុប្រធាននាយកដ្ឋានផ្នែកច្បាប់ធ្វើការបញ្ជាក់ លោកសុខ ខឿន បានបដិសេធមិនទទួលយកទាំងឯកសារនិងកំរ៉ៃ ។

ក្រោយមកនៅថ្ងៃទី ២៨ ខែមិនា ឆ្នាំ២០១៦ ស្រីលាក់បានយកឯកសារដូចគ្នានោះ៣ឯកសារមកប្រគល់អោយបញ្ជាក់ទៀតព្រមទាំងប្រាក់១០០០ដុល្លារផង ពេលនោះមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយក៏ឃាត់ខ្លួនតែម្ដង ។

សំណុំរឿងវីតិក្រមនេះតំណាងអយ្យការបានតំកល់ការចោទប្រកាន់អោយនៅដដែលនិងសុំអោយតុលាការសំរេចតាមច្បាប់ ហើយចៅក្រមតុលាការបានប្រកាសសាលក្រមផ្តន្ទាទោសជនជាប់ចោទអោយអនុវត្តទណ្ឌកម្មទោសក្នុងពន្ធនាគារ១ឆ្នាំប៉ុណ្ណោះ និងពីន័យប្រាក់៦លានរៀលបង់ចូលចវិការរដ្ឋ ។

image

image

ដោយ៖ សហការី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print