ភ្នំពេញ ៖ ផ្លូវនៅខាងក្រោយធនាគារកាណាឌីយ៉ាបានក្លាយទៅជាចំណតរថយន្តតាក់ស៊ី យ៉ាងអាណាធិបតេយ្យ ដោយសារតែក្រុមអ្នករត់តាក់សីុចតរថយន្តពេញផ្លូវតែម្តបង្កឲ្យមានការកកស្ទះចរាចររៀងរាល់ថ្ងៃ ហើយទីតាំងនោះគឺនៅទល់មុខនឹងប៉ុស្តិ៍នគរបាលវត្តភ្នំតែម្តង។
ទីតាំងចំណតរថយន្តតាក់ស៊ីអណាធិបតេយ្យនេះគឺនៅតាមផ្លូវលេខ១០៨កែង៦៧ ស្ថិតសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។
ប្រជាពលរដ្ឋបានលើកឡើងទៀតថា នៅទីតាំងនេះគឺវាដូចជា បេឡាន សំរាប់ក្រុមអ្នកបើករថយន្ត តាក់ស៊ីទាំងនេះ មកចតរថយន្តពេញផ្លូវ ចាំម៉ូយរបស់ពួកគាត់ ដោយមិនដែលឃើញខាងអាជ្ញាធរ រៀបចំរឺក៏រកតាំងណាមួយ សំរាប់ធ្វើជាបេនឡានដល់ពួកគាត់នោះទេ គេឃើញមានតែសមត្ថកិច្ចមូលដ្ឋានចុះមកប្រមូលលុយពីក្រុមអ្នករត់តាក់ស៊ីនេះទៅវិញ។
សកម្មភាពទាំងនេះ ធ្វើអោយប្រជាពលរដ្ឋជាច្រើនមានការរអ៊ូរទាំ ហេតុអ្វីបានជាក្រុមអ្នករត់តាក់ស៊ីមកយកចិញ្ចើមផ្លូវ និងចំណីផ្លូវ ធ្វើជាកម្មសិទ្ធិនេះ ដែលធ្វើឲ្យអ្នកដំណើរថ្មើរជើងមិនមានចិញ្ចើមផ្លូវសំរាប់ពួកគាត់ គឺពួគាត់ផ្លូវបង្ខំចិត្តដើរលើទ្រូងផ្លូវតែម្តង ដែលវាងាយបង្កគ្រោះថ្នាក់ជាយហេតុសំរាប់ពួកគាត់ ហើយម៉្យាងវិញទៀតវាបង្កអោយមានការកកស្ទះចរាចរផងដែរ។
ប្រជាពលរដ្ឋជាអ្នកធ្វើដំណើរក៏បានសូមអោយខាងសណ្តាប់ធ្នាក់ខណ្ឌដូនពេញ ក៏ដូចជាមន្រ្តីពាក់ព័ន្ធ ជួយមើលទីតាំង ចំណតរថយន្តតាក់ស៊ី យ៉ាងអាណាធិបតេយ្យនេះផង៕
ដោយ៖ ជ្រោយពេជ្រ