ស្រ្តីម្នាក់ត្រូវកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនតាមដិកាបញ្ជាអោយចូលខ្លួនរបស់តុលាការ​ ករណីចេញសែកអត់សាច់ប្រាក់

ចែករំលែក៖

ភ្នំពេញៈ ស្ត្រីម្នាក់ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថឃាត់ខ្លួនតាមដិកាបញ្ជាអោយចូលខ្លួនរបស់តំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញ លោក ហឹុង ប៊ុនថន កាលពីវេលាម៉ោង១៥ និង០០នាទីរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦ ដោយកម្លាំងជំនាញការិយាល័យបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានី បានសហការណ៍ជាមួយមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌទួលគោក ។ សមត្ថកិច្ចបានអោយដឹងថាៈ ស្ត្រីត្រូវបានឃាត់ខ្លួនឈ្មោះ ចូវ វ័យ អាយុ៤៣ឆ្នាំនៅចំនុចផ្លូវ៣១៥ កែង៥១៦ សង្កាត់ បឹងកក់១ ខណ្ឌទួលគោក ក្នុងករណីមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន ( ចេញសែកអត់សាច់ប្រាក់ ) យោងតាមដីកាបញ្ជាឲ្យចូលខ្លួន លេខ១០៨ អ.យ.ធ ចុះថ្ងៃទី១១ កក្កដា ២០១៦ របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
បច្ចុប្បន្នកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកំពុងកសាងសុំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីចាត់ការបន្តតាមនីតិវិធី៕

image image

ដោយ សុខ ខេមរា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print