ភ្នំពេញ៖ ទីតាំងហ្គេមបាញ់ត្រីមួយ កន្លែងនៅខាងជើងមន្ទីរពេទ្យព្រះកុសុមៈ ជិតប៉ុស្តិ៍នគរបាលចរាចរ១២ម៉ោងស្ពាន អាកាស៧មករា តាមបណ្តោយផ្លូវលេខ២៧១ ស្ថិតក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ សប្បាយចិត្តបើកលេងទាំងថ្ងៃមិនខ្វល់ពីអាជ្ញាធរ និងសមត្ថ កិច្ចបន្តិចសោះឡើយ ។
ប្រភពសុំមិនបញ្ចេញឈ្មោះបានប្រាប់ថា ទីតាំងហ្គេមបាញ់ត្រីខាងលើសម្បូរទៅដោយក្មេងស្ទាវចូលលេងណាស់ និងតែងតែទាញទ្វារបិទនៅពេលថ្ងៃនិងចំហទ្វារដែកនៅ ពេលយប់ ។
ប្រភពបានបន្តថា កូនរបស់គាត់បាន ចេញចូលមួយថ្ងៃ៣ដងឬច្រើនដង និង តែងតែសុំលុយយកទៅលេងហ្គេមបាញ់ ត្រីកម្សាន្តលេង ។
កន្លងមកលោក ឯក ឃុនដឿន អភិបាល នៃខណ្ឌទួលគោកបានមានប្រសាសន៍ក្នុងពិធីកម្ទេចទូហ្គេមថា លោកមិនអនុញ្ញាតឲ្យមានល្បែងនៅក្នុងទឹកដីមូលដ្ឋានខណ្ឌទួលគោកឡើយ ។
ប្រជាពលរដ្ឋភាគច្រើនតែងលួចខ្សឹបសរសើរខាងសាលាខណ្ឌទួលគោកដែលតែងតែយកចិត្តទុកដាក់ដោះស្រាយរាល់ បញ្ហាផ្សេងៗ ដូចជាជួសជុលផ្លូវមានជង្ហុក ផ្លូវទឹកលិចសណ្តាប់ធ្នាប់សាធារណៈរំដោះចិញ្ចើមផ្លូវ ស្តារប្រឡាយលូបង្ហូរទឹក និង ចំណុចផ្សេងៗទៀត ។
តែនៅមានមន្ត្រីមួយចំនួនមិនយកគោលនយោបាយភូមិ/ឃុំមានសុវត្ថិភាពទាំង៩ ចំណុចមកអនុវត្តឲ្យបានល្អហើយថែមទាំងបិទភ្នែកមើលមិនឃើញទីតាំងទាំងនោះនៅក្បែរផ្ទះតូចតាចមិនហ៊ាននិយាយខ្លាចមុខខ្លាចក្រោយ ៕
ដោយ៖ ហេង នរិន្ទ្រ