សម្តេចព្រះព្រហ្មរជនមុនី ពិន សែម សិរីសុវណ្ណោ គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា និមន្ត ជាអធិបតីក្នុងពិធីបុណ្យផ្កាសាមគ្គីទ្រទ្រង់សាលារៀន ដើម្បីកែលម្អបរិស្ថានសាលា នៅ វិទ្យាល័យ ហ៊ុន សែន ជ្រៃធំ ស្រុករមាសហែក

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោកអាចារ្យគណៈកម្មការ វិទ្យាល័យ ហ៊ុន សែន ជ្រៃធំ ស្រុករមាសហែក ជា ឯកច័ន្ទ ផ្តួចផ្តើមធ្វើបុណ្យផ្កាសាមគ្គីទ្រទ្រង់សាលារៀន ដើម្បីកែលម្អបរិស្ថានសាលា មានដូចជា សួនច្បារ បន្ទប់អនាម័យ ការរទៀន តុ កៅអី ជាដើមស្ថិតនៅភូមិដងក្តារ ឃុំជ្រៃធំ ស្រុករមាសហែក ខេត្តស្វាយរៀង។

ជាក់ស្ដែង នាព្រឹកថ្ងៃទី៤ខែកក្កដាឆ្នាំ២០២៤ លោកអុិនសាបន ប្រធានក្រុមប្រឹក្សាស្រុក លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែក បានអញ្ជើញចូលរួម បុណ្យផ្កាសាមគ្គីទ្រទ្រង់សាលារៀន ដើម្បីកែលម្អបរិស្ថានសាលា
នៅវិទ្យាល័យហ៊ុនសែន ជ្រៃធំ ក្រោមអធិបតី សម្តេចព្រះព្រហ្មរជនមុនី ពិន សែម សិរីសុវណ្ណោ គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះគ្រូចៅអធិការវត្តរាជបូណ៌ ខេត្តសៀមរាប។

ក្នុងឪកាសនោះក៏មាននិមន្តចូលរួមពីសំណាក់ ព្រះយសសិរីវង្សា អ៊ុក ឫទ្ធី រាជាគណៈថ្នាក់កិត្តិយស និងជាធម្មធរអនុគណស្រុករមាសហែក លោកគ្រូព្រះចៅអធិការវត្ត លោកអភិបាលរងស្រុកលោកនាយកនាយករងលោកគ្រូអ្នកគ្រូសិស្សានុសិស្ស លោកលោក លោកស្រី អ្នកនាង កញ្ញានិងសប្បុរសជន លោកតាលោកយាយ បងប្អូនពុទ្ធបរិស័ទ អ្នកមានចិត្តបុណ្យជិតឆ្ងាយ ប្រមាណ១ពាន់ អង្គនាក់។

ព្រះយសសិរីវង្សា អ៊ុក ឫទ្ធី រាជាគណៈថ្នាក់កិត្តិយស និងជាធម្មធរអនុគណស្រុករមាសហែក បានមានថេរដីកាការធ្វើបុណ្យផ្កាសាមគ្គី ដើម្បីទ្រទ្រង់សាលារៀន ដើម្បីកែលម្អបរិស្ថានសាលា មានដូចជា សួនច្បារ បន្ទប់អនាម័យ ការរទៀន តុ កៅអី ជាដើមស្ថិតនៅភូមិដងក្តារ ឃុំជ្រៃធំ ស្រុករមាសហែក ខេត្តស្វាយរៀង។

ព្រះ យសសិរីវង្សា អ៊ុក ឫទ្ធី បានថ្លែងអំណរគុណដល់ លោកអុិនសាបន ប្រធានក្រុមប្រឹក្សាស្រុក លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែក លោកលោកស្រី និងសប្បុរសជន អ្នកមាន
ចិត្តបុណ្យជិតឆ្ងាយដែលបានអញ្ជើញចូលរួមបុណ្យ ផ្កាសាមគ្គី ដើម្បីទ្រទ្រង់សាលារៀននាពេលនេះ។

នាឪកាសនោះ ដែរ សម្តេចព្រះព្រហ្មរជនមុនី ពិន សែម សិរីសុវណ្ណោ គណៈមហានិកាយនៃព្រះរាជា
ណាចក្រកម្ពុជា និងជាព្រះគ្រូចៅអធិការវត្តរាជបូណ៌ ខេត្តសៀមរាប ប្រទានធម៌ទេសនាចែកជូនជាធម្មទាន។

ហើយនៅវេលាម៉ោង ១០:៥០នាទីព្រឹកនមស្ការ ព្រះរតនត្រ័យសមាទានសីលនិមន្តព្រះសង្ឃចម្រើន ព្រះបរិត្តរួចប្រកាសចំណូល និងវេរផ្កាប្រាក់សសាមគ្គី ពហូទេវាដារឆ្លងជាកិច្ចបង្ហើយបុណ្យ។

សូមបញ្ជាក់ថា ប្រទេស​កម្ពុជា​យើង​ សម័យ​បុរាណ​ពុទ្ធបរិស័ទ​ទាំង​ឡាយ​ទាំង​ព្រះរាជា​ទាំង​ប្រជារាស្ត្រ ទ្រង់​តែង​តែ​ប្រារព្ធ​ធ្វើ​បុណ្យ​រុក្ខជាតិ និង​ផ្កាវារីជាតិ​ដោយ​យក​ផ្កា​ចង​ក្រង​ហើយ ហែ​យក​ទៅ​ថ្វាយ​ព្រះពុទ្ធ​នៅ​ព្រះវិហារ​វត្ត​ណា​មួយ​ដែល​នៅ​ជិត។ ព្រះ​រាជា​តែង​ទ្រង់​ធ្វើ​នៅ​ខែវស្សា គឺ​នៅ​ថ្ងៃ១៥​កើត​ខែ​ស្រាពណ៍ដោយ​ទ្រង់​ស្ដេច​យាង​ទៅ​ក្រសាល​តាម​បឹង​តាម​ព្រះទីន័ង នាវា ទ្រង់​ព្រះរាជបញ្ជា​ឲ្យ​បេះ​ផ្កា​ឈូកស ឈូក​ក្រហម ព្រលិត លំចង់ ស្បង្ក័ជ យក​មក​ថ្វាយ​ព្រះក្នុង​ព្រះរាជ​មន្ទីរ​ហើយ​ទ្រង់​ចាត់​ឲ្យ​ហែហម​ដោយ​ក្បួន​ហែដ៏​មហោឡារិក យក​ទៅ​ថ្វាយ​ព្រះពុទ្ធរូប​គ្រប់​វត្តអារាម ដែល​នៅ​ជិត​ព្រះបរមរាជវាំង។

...

តែ​សព្វ​ថ្ងៃ​ដោយ​គេ​យល់​ថា វត្ត​អារាម​នីមួយៗ​តែង​កសាង​ទីសេនាសនៈ ដូច្នេះ​ទើប​និយម​យក​លុយ​មក​ចង​ក្រង​ជា​ផ្កា រួច​បាន​វេរប្រគេន​ដល់​ព្រះសង្ឃ ហើយ​បុណ្យ​ផ្កា​ប្រាក់​នេះ​គេ​ទុក​ថា ជា​បុណ្យ​ធំ​មួយ​ព្រះ​គេ​បាន​រួម​បច្ច័យ​ កសាង​ថា​វរវត្ថុ​ផ្សេងៗ ទាំង​ខាង​ពុទ្ធចក្រ និង​អាណាចក្រ​អាច​ធ្វើ​ជា​ប្រយោជន៍​ដ៏​ធំធេង​សម្រាប់​ធ្វើ​ជាទី​សេនាសនៈ​ផ្សេងៗ​បាន​ឈ្មោះ​ថា​ធ្វើ​ឲ្យ​សាសនា​រុង​រឿង​តទៅទៀត​ផង៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print