ភ្នំពេញ ៖ គួរឱ្យអាណោចអាធ័មណាស់ ខណៈកុមារ ប្រមាណ ជិត ៧០០ នាក់ ត្រូវ បាន រក ឃើញ ថា បាន កើត ជំងឺ ទឹកនោមផ្អែមប្រភេទ ១ ដែល បណ្តាល មក ពីរ ការ ខ្វះខាត អាំង ស៊ុ យ លី ន ឬ លំពែង មិន ផលិត អាំង ស៊ុ យ លី ន គ្រប់គ្រាន់ ខណៈ ដែល ជំងឺ នេះ បាន កើតឡើង លើ កុមារ ដែល មាន អាយុ ចន្លោះពី ៤ ឆ្នាំ ដល់ ១០ ឆ្នាំ ហើយ អ្នក ជំនាញមិន ទាន់ បានដឹង ពី មូលហេតុ ច្បាស់ នៅឡើយ ។ នេះ បើ តាម ការ បញ្ជាក់ ពី លោក សាស្ត្រា ចារ្យ ឃុន លាង ឈុ ន អនុប្រធាន មន្ទីរ ពេទ្យ ជ័យ វរ្ម័ន ទី ៧ ទទួល បន្ទុក ផ្នែក ជំងឺ ទឹក នោមផ្អែមបញ្ជាក់ កាលពី ថ្ងៃ ទី ១ ខែកក្កដា ឆ្នាំ ២០២៤ កន្លងទៅ។
លោក សាស្ត្រាចារ្យ ឃុន លាង ឈុ ន បញ្ជាក់ ទៀត ថា ៖ ជំងឺ ទឹកនោមផ្អែម ប្រភេទ ទី ១ នៅ មន្ទី ពេទ្យ គន្ធ បុប្ផា នៅ ភ្នំពេញ និង សៀមរាប មានការ កើនឡើង ចំនួន ៦៩៨ នាក់ ក្នុង នោះ នៅ មន្ទី រ ពេទ្យ គន្ធ បុប្ផា ខេត្តសៀមរាប មាន ចំនួន ៣០៩នាក់ ខណៈ ដែល រយៈពេល ១០ ឆ្នាំ ចុង ក្រោយ មាន ការ កើន ឡើង ដែល ភាគច្រើន កើត លើ ក្មេង មាន អាយុ ពី ៤ ទៅ ១៤ ឆ្នាំ ហើយ បច្ចុប្បន្ន នៅ លើ ពិភពលោក មិន ទាន់ មាន ថ្នាំ ព្យាបាល ជំងឺ ទឹកនោមផ្អែម នៅឡើយ ទេ ។
លោក សាស្ដ្រាចារ្យ បន្ត ថា ៖ ជំងឺ ទឹកនោមផ្អែម ជា ជំងឺ ដែល កើត តាម រយៈ ការ កើនឡើង ជាតិ ស្ករ ខ្ពស់ នៅ ក្នុង ឈាម ដែល បណ្តាល មក ពី ការ ស៊ាំ ជាមួយ អ័រម៉ូន អាំង ស៊ុ យ លី ន និង ការ ផលិត អ័រម៉ូន អាំង ស៊ុ យ លី ន មិន គ្រប់គ្រាន់ សម្រាប់ ការ ប្រើប្រាស់ ។
លោក បន្ត ថា ៖ នៅ ក្នុង ខ្លួន មនុស្ស មាន ថាម ពល ចំនួន ៣ ដែល សំខាន់ ទី ១ ជាតិ សាច់ ទី ២ ជាតិ ខ្លាញ់ និង ទី ៣ ជាតិ ស្ករ ប៉ុន្តែ ជាតិ ស្ករ នៅ ក្នុង ខ្លួន កកកុញ មិន អាច យក ទៅ ប្រើប្រាស់ បាន ហើយ នៅ ក្នុង ខ្លួន កុមារ ត្រូវការ បំ លែង ពី ជាតិ សាច់ ពី ជាតិ ខ្លាញ់ ។ នៅ ពេល បំ លែង ពី ជាតិ សាច់ ខ្លាញ់ នេះ ធ្វើ ឱ្យ អ្នកជំងឺ ទឹកនោមផ្អែមលេច ចេញ ជា រោគ សញ្ញា ផ្សេង ៗ ។ រោគ សញ្ញា របស់ វា មាន បួន ដែល សំខាន់ គឺ ញ៉ាំ ច្រើន ចុះ ស្គម ផឹក ច្រើននោម ច្រើន ប៉ុន្តែ កូន ក្មេង កាន់តែ អស់កម្លាំង ទៅ ៗ ។
សូមរម្លឹកថា ៖ ១- អ្វីជា ជំងឺទឹក នោម ផ្អែម ប្រភេទ ទី ១?
ទឹកនោមផ្អែម ជាប្រភេទ ជំងឺ មេតាប៉ូលីស មិន ប្រក្រតី ធ្វើ ឲ្យមាន ជាតិស្ករ កើនឡើង ខ្ពស់ ក្នុង ឈាម។ ជា ជំងឺ រ៉ាំរ៉ៃ ខុស ពីប្រភេទ ជំងឺ ដទៃ ទៀត ដោយ អ្នកជំងឺ ត្រូវចាក់ អាំងស៊ុយលីន ព្រោះមាន សារៈ សំខាន់សម្រប សម្រួល ជាតិស្ករ ក្នុង ឈាម ដោយសារ អ្នក ជំងឺ ប្រភេទ ទី ១ មាន ជាតិ ស្ករ ក្នុង ឈាម ច្រើន អាច បណ្តាល ឲ្យមាន ផល ប៉ះពាល់ សរីរាង្គ សំខាន់ៗ ដូច ជា បេះដូង ភ្នែក តម្រង នោម ប្រព័ន្ធ ប្រសាទ អញ្ចាញ និង ធ្មេញ។ ទឹកនោម ផ្អែមប្រភេទ នេះ ច្រើន ឃើញ កើត មាន ចំពោះ កូន ក្មេង និង មនុស្ស វ័យជំទង់។
២- កើត ឡើង ញឹកញាប់ ប៉ុណ្ណា?
ជំងឺទឹក នោម ផ្អែម ប្រភេទ ទី ១ មិនជា សូវ សម្បូរ ដូច ប្រភទ ទី២ ទេ ហើយ ភាគ ច្រើន កើត លើ ក្មេង ប្រុស ច្រើន ក្មេង ជាង ក្មេង ស្រី ពិសេស កើត លើ ក្មេងៗ មាន បញ្ហា លំពែង និង សមាជិក គ្រួសារ កើតជំងឺ នេះ។ ក្មេង កើត ជំងឺនេះ ភាគ ច្រើន មាន អាយុ ពី ៤-៧ ឆ្នាំ និង ១០-១៤ ឆ្នាំ។ អត្រា ជំងឺ ទឹក នោម ផ្អែម ប្រភេទ ទី១ លើ ក្មេង ជំទង់ គឺ ភាគច្រើមាន វ័យក្រោម ១៤ឆ្នាំ ៕