ខេត្តស្វាយរៀង៖ លោកអាចារ្យគណៈកម្មការ វិទ្យាល័យ ហ៊ុន សែន ជ្រៃធំ ស្រុករមាសហែក ជា ឯកច័ន្ទ ផ្តួចផ្តើមធ្វើបុណ្យផ្កាសាមគ្គីទ្រទ្រង់សាលារៀន ដើម្បីកែលម្អបរិស្ថានសាលា មានដូចជា សួនច្បារ បន្ទប់អនាម័យ ការរទៀន តុ កៅអី ជាដើមស្ថិតនៅភូមិដងក្តារ ឃុំជ្រៃធំ ស្រុករមាសហែក ខេត្តស្វាយរៀង។
ជាក់ស្ដែង នាព្រឹកថ្ងៃទី៤ខែកក្កដាឆ្នាំ២០២៤ លោកអុិនសាបន ប្រធានក្រុមប្រឹក្សាស្រុក លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែក បានអញ្ជើញចូលរួម បុណ្យផ្កាសាមគ្គីទ្រទ្រង់សាលារៀន ដើម្បីកែលម្អបរិស្ថានសាលា
នៅវិទ្យាល័យហ៊ុនសែន ជ្រៃធំ ក្រោមអធិបតី សម្តេចព្រះព្រហ្មរជនមុនី ពិន សែម សិរីសុវណ្ណោ គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះគ្រូចៅអធិការវត្តរាជបូណ៌ ខេត្តសៀមរាប។
ក្នុងឪកាសនោះក៏មាននិមន្តចូលរួមពីសំណាក់ ព្រះយសសិរីវង្សា អ៊ុក ឫទ្ធី រាជាគណៈថ្នាក់កិត្តិយស និងជាធម្មធរអនុគណស្រុករមាសហែក លោកគ្រូព្រះចៅអធិការវត្ត លោកអភិបាលរងស្រុកលោកនាយកនាយករងលោកគ្រូអ្នកគ្រូសិស្សានុសិស្ស លោកលោក លោកស្រី អ្នកនាង កញ្ញានិងសប្បុរសជន លោកតាលោកយាយ បងប្អូនពុទ្ធបរិស័ទ អ្នកមានចិត្តបុណ្យជិតឆ្ងាយ ប្រមាណ១ពាន់ អង្គនាក់។
ព្រះយសសិរីវង្សា អ៊ុក ឫទ្ធី រាជាគណៈថ្នាក់កិត្តិយស និងជាធម្មធរអនុគណស្រុករមាសហែក បានមានថេរដីកាការធ្វើបុណ្យផ្កាសាមគ្គី ដើម្បីទ្រទ្រង់សាលារៀន ដើម្បីកែលម្អបរិស្ថានសាលា មានដូចជា សួនច្បារ បន្ទប់អនាម័យ ការរទៀន តុ កៅអី ជាដើមស្ថិតនៅភូមិដងក្តារ ឃុំជ្រៃធំ ស្រុករមាសហែក ខេត្តស្វាយរៀង។
ព្រះ យសសិរីវង្សា អ៊ុក ឫទ្ធី បានថ្លែងអំណរគុណដល់ លោកអុិនសាបន ប្រធានក្រុមប្រឹក្សាស្រុក លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែក លោកលោកស្រី និងសប្បុរសជន អ្នកមាន
ចិត្តបុណ្យជិតឆ្ងាយដែលបានអញ្ជើញចូលរួមបុណ្យ ផ្កាសាមគ្គី ដើម្បីទ្រទ្រង់សាលារៀននាពេលនេះ។
នាឪកាសនោះ ដែរ សម្តេចព្រះព្រហ្មរជនមុនី ពិន សែម សិរីសុវណ្ណោ គណៈមហានិកាយនៃព្រះរាជា
ណាចក្រកម្ពុជា និងជាព្រះគ្រូចៅអធិការវត្តរាជបូណ៌ ខេត្តសៀមរាប ប្រទានធម៌ទេសនាចែកជូនជាធម្មទាន។
ហើយនៅវេលាម៉ោង ១០:៥០នាទីព្រឹកនមស្ការ ព្រះរតនត្រ័យសមាទានសីលនិមន្តព្រះសង្ឃចម្រើន ព្រះបរិត្តរួចប្រកាសចំណូល និងវេរផ្កាប្រាក់សសាមគ្គី ពហូទេវាដារឆ្លងជាកិច្ចបង្ហើយបុណ្យ។
សូមបញ្ជាក់ថា ប្រទេសកម្ពុជាយើង សម័យបុរាណពុទ្ធបរិស័ទទាំងឡាយទាំងព្រះរាជាទាំងប្រជារាស្ត្រ ទ្រង់តែងតែប្រារព្ធធ្វើបុណ្យរុក្ខជាតិ និងផ្កាវារីជាតិដោយយកផ្កាចងក្រងហើយ ហែយកទៅថ្វាយព្រះពុទ្ធនៅព្រះវិហារវត្តណាមួយដែលនៅជិត។ ព្រះរាជាតែងទ្រង់ធ្វើនៅខែវស្សា គឺនៅថ្ងៃ១៥កើតខែស្រាពណ៍ដោយទ្រង់ស្ដេចយាងទៅក្រសាលតាមបឹងតាមព្រះទីន័ង នាវា ទ្រង់ព្រះរាជបញ្ជាឲ្យបេះផ្កាឈូកស ឈូកក្រហម ព្រលិត លំចង់ ស្បង្ក័ជ យកមកថ្វាយព្រះក្នុងព្រះរាជមន្ទីរហើយទ្រង់ចាត់ឲ្យហែហមដោយក្បួនហែដ៏មហោឡារិក យកទៅថ្វាយព្រះពុទ្ធរូបគ្រប់វត្តអារាម ដែលនៅជិតព្រះបរមរាជវាំង។
តែសព្វថ្ងៃដោយគេយល់ថា វត្តអារាមនីមួយៗតែងកសាងទីសេនាសនៈ ដូច្នេះទើបនិយមយកលុយមកចងក្រងជាផ្កា រួចបានវេរប្រគេនដល់ព្រះសង្ឃ ហើយបុណ្យផ្កាប្រាក់នេះគេទុកថា ជាបុណ្យធំមួយព្រះគេបានរួមបច្ច័យ កសាងថាវរវត្ថុផ្សេងៗ ទាំងខាងពុទ្ធចក្រ និងអាណាចក្រអាចធ្វើជាប្រយោជន៍ដ៏ធំធេងសម្រាប់ធ្វើជាទីសេនាសនៈផ្សេងៗបានឈ្មោះថាធ្វើឲ្យសាសនារុងរឿងតទៅទៀតផង៕