ជាងសំណង់ម្នាក់ធ្លាក់ពីលើដំបូលផ្ទះជាន់ទី២បណ្តាលឲ្យបែកក្បាលរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ ៖ បុរសជាងសំណង់ម្នាក់ កំពុងធ្វើការងារមិនប្រយ័ត្នបាន របូតដៃរអិលធ្លាក់ពីលើដំបូលផ្ទះជាន់ទី២ បណ្តាលឱ្យបែកក្បាលរងរបួសធ្ងន់ ។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីម៉ោង១០និង១៥នាទីព្រឹក ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ នៅក្បែរផ្សារទួលគោក សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះកំពុងធ្វើការងារ នៅជាន់លើដំបូល ដោយមិនបានប្រយ័ត្នស្រាប់តែរបូតដៃរអិលធ្លាក់ បណ្តាលឱ្យបែកក្បាលរងរបួសធ្ងន់ សន្លប់បាត់ស្មារតី ។

...

បន្ទាប់ពីកើតហេតុជនរងគ្រោះត្រូវបានសមត្ថកិច្ចទំនាក់ទំនងទៅរថយន្តសង្គ្រោះ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ៕ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print