ដាញ់ ម៉ូនីកា លេចធ្លាយរឿងបែកប្តីនៅអូស្ត្រាលី

ចែករំលែក៖

ភ្នំពេញ៖ ជារឿងដែលគួរឲ្យភ្ញាក់ផ្អើលដែលដំណឹងអតីតារាសម្តែង ដាញ់ ម៉ូនីកា បានបែកបាក់ប្តីដែលរួមរស់ជាមួយគ្នាអស់ជាង៦ឆ្នាំ។ ដំណឹងនេះកាន់តែសុះសាយក្នុងចង្កោមអ្នកសិល្បៈចាប់តាំងពីពាក់កណ្តាលខែកក្កដានេះមកម៉្លេះ។

...

ប្រភពលេចចេញពីអ្នកជិតដិតតារាសម្តែង ដាញ់ ម៉ូនីកា ម្នាក់លើកឡើងថា ដាញ់ ម៉ូនីកាហាក់ក្រៀមក្រំប្លែកខុសពីធម្មតាក្នុងរយៈពេលចុងក្រោយនេះ។ ប្រភពបន្តថា នាងចាប់ផ្តើមលេចចេញនូវអត្តចរិកប្លែកហើយនិយមទៅណាមកណាតែជាមួយកូនៗ ដោយមិនមានវត្តមានប្តីដូចសព្វដង។ អ្នករស់នៅទីក្រុងម៉ែលប៊ន នៃរដ្ឋវីតូរី របស់ប្រទេសអូស្ត្រាលីខាងលើមិនបានបញ្ជាក់ទេថា តើទំនាស់រវាងនាងនិងស្វាមីកើតឡើងដោយសាររឿងអ្វីទេ ប៉ុន្តែវាអាចជាទំនាស់ដែលធ្វើឲ្យដាញ់ម៉ូនីកា ពិបាកទ្រំាព្រោះតែស្វាមីនាងហាក់មិនសូវចេះនិយាយស្តីច្រើនប៉ុន្តែកាចបន្តិច។ ប្រភពបន្តថា ដាញ់ ម៉ូនីកា អាចនឹងវិល ត្រឡប់ទៅរស់នៅជុំម្តាយ នៅស្រុកខ្មែរវិញក្នុងពេលឆាប់ៗខាងមុខនេះ។ ស្របគ្នានឹងការប្រកាសតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្ទាល់របស់នាងថា នឹងវិលរកការសម្តែងវិញ។ អ្នកសិល្បៈម្នាក់ដែលស្និទ្ធនឹងនាងលើកឡើងដែរថា ស្វាមីដាញ់ម៉ូនីកា កាចបន្តិច ដែលសូម្បីតែគ្រាដែលមកលេងឪពុកម្តាយនៅស្រុកខ្មែរក៏តឹងតែងចំពោះនាងផងដែរពិសេសទាក់ទងនឹងការបង្ហាញវត្តមានតាមកញ្ចក់ទូរទស្សន៍ ប៉ុន្តែដោយការនឹករលឹកនិងអ្នករួមអាជីពទើបនាងតែងបង្ហាញវត្តមានលើកញ្ចក់ទូរទស្សន៍ បើទោះបីជាដឹងថាស្វាមីនាងខឹងអន់ចិត្តខ្លះក្តី។

គេនៅមិនទាន់អាចស្វែងរកការបញ្ជាក់ណាមួយពីសំណាក់អតីតតារាសម្តែងដាញ់ ប៉ូនីកាបាននៅឡើយទេ។ ប៉ុន្តែចាប់តាំងពីពាក់កណ្តាលខែមេសា ឆ្នាំ២០១៦មក ម៉ូនីកា ខកខានក្នុងការបង្ហាញភាពល្អូកល្អឺននឹងស្វាមី ជាសាធារណៈដូចដែលនាងធ្លាប់ធ្វើនាពេលកន្លងមកដែលជំនួសមកវិញ ដោយសារខូចចិត្ត។ គេឃើញនាងមានសារប្លែកៗ ដូចជា ពេលវេលា អាចផ្លាស់ប្តូរអ្វីគ្រប់យ៉ាង។ ជាញឹកញាប់ នាងចែករំលែកបទចម្រៀង កម្សត់ៗ ដូចជា  “តើបងស្នេហ៍អូន ដូចថ្ងៃមុនទេ?”,  “ចិត្តខុសពីមុន” និងបទ “នៅទីនេះ កំពុងមានមនុស្សខូចចិត្ត” ជាដើម។

អ្វីដែលកាន់តែចាប់អារម្មណ៍គឺ នាងបានផ្ញើសារទៅកាន់អ្នកគាំទ្រ ដោយភ្ជាប់នូវរូបថតមានទឹកមុខ ក្រៀមក្រំថា ជួបគ្នាគឺជានិស្ស័យបែកគ្នា ជាព្រហ្មលិខិត។ មិនតែប៉ុណ្ណោះនាងសួរទៀតថា តើមានមនុស្សប៉ុន្មាននាក់ យល់ពីអារម្មណ៍របស់នាង នៅពេលនេះ?

មនុស្សជាច្រើនបានចាប់អារម្មណ៍ សំណេររបស់នាង ហើយអាចស្មានយល់បានអំពីបញ្ហាផ្លូវចិត្តរបស់នាង។ ហើយថ្មីៗនេះ ដាញ់ ម៉ូនីកា ស្រាប់តែ ប្រកាសថា នាងនឹងត្រឡប់មកសម្តែងសាជាថ្មី ដោយផ្តល់ហេតុផលថា មកពីនាងនៅតែស្រលាញ់ការងារនេះ។ គេនៅមិនទាន់ដឹងទេថា តើការវិលមកកាន់ទឹកដីកំណើតនិងការប្រកាសវិលចូលសិល្បៈរបស់នាងវិញនៅពេលនេះគឺដើម្បីដោះស្រាយបញ្ហា ឬគេចចេញពីការប្រឈមនឹងវិបត្តិគ្រួសារយ៉ាងណានោះដែរ។

គួរបញ្ជាក់ដែរថា ដាញ់ ម៉ូនីកា បានរៀបការជាមួយ អាណិកជនខ្មែរ នៅប្រទេសអូស្ត្រាលី កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នា២០១០ រៀបការរួចភ្លាម នាងក៏បានចេញទៅរស់នៅជាមួយប្តី ដែលមានអាយុ ច្រើនជាងនាងទ្វេដង។ បច្ចុប្បន្ននាងមានកូនស្រីម្នាក់ និងប្រុសម្នាក់។ រយៈពេលជាច្រើនឆ្នាំមកនេះ នាងបន្តរក្សាទំនាក់ទំនងជាមួយមហាជនតាមរយៈបណ្តាញសង្គម ហើយគេសង្កេតឃើញថា នាងនិងស្វាមីមានភាពផ្អែមល្ហែម។ មិនត្រឹមតែប៉ុណ្ណោះ ថ្មីៗនេះធ្លាប់មានព័ត៌មានថា ប្តីរបស់នាងបានទិញផ្ទះថ្មី ដែលមានការតែងយ៉ាងល្អស្អាត ដើម្បីឱ្យនាងនិងកូន រស់នៅបានសុខស្រួល។

មានទស្សនិកជនជាច្រើនសង្ឃឹមថា ស្នេហារបស់អតីតតារាសម្តែងល្បីរូបនេះនឹងវិលទៅរកស្ថានភាពដើមបានវិញដែរឬយ៉ាងណា៕

thy (3)

thy (1)

thy (4)

thy (2)

ដោយ៖ វឌ្ឍនា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print