ឃាត់ជនសង្ស័យ២នាក់​ប្រគល់ឲ្យសមត្ថកិច្ចបន្ទាប់ពីគាស់ផ្ទះ​លួច​ទ្រព្យសម្បត្តិ​បាន​សម្រេច​ម្ចាស់តាម​ទាន់​

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យគ្នា២នាក់ត្រូវបានម្ចាស់ផ្ទះចាប់បានប្រគល់អោយសមត្ថកិច្ចបន្ទាប់ពីធ្វើសកម្មភាពគាស់ផ្ទះលួចទ្រព្យសម្បត្តិ កាលពីវេលាម៉ោង១និង១៥នាទីរសៀលថ្ងៃទី២៨ខែកក្កដា ឆ្នាំ២០១៦ស្ថិតនៅភូមិត្រពាំងអញ្ចាញ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។

...

ជនសង្ស័យទាំងពីរនាក់ឃាត់ខ្លួនបានទី១ឈ្មោះពឹង ពៅ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរលក់ត្រី មានទីលំនៅភូមិត្រពាំងអញ្ចាញ៤ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ និងទី២ឈ្មោះធឿន ប៊ុនថង ហៅប៉ោង ភេទប្រុស អាយុ១៧ឆ្នាំមុខរបរកម្មកររោងតុបុណ្យការ មានទីលំនៅភូមិត្រពាំងអញ្ចាញ២ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។ ចំណែកជនរងគ្រោះមានឈ្មោះ វង្ស យីតា ភេទប្រុស អាយុ៥០ឆ្នាំមុខរបរលក់ដូរអីវ៉ាន់ចាប់ហូយ មានទីលំនៅភូមិត្រពាំងអញ្ចាញ សង្កាត់ត្រពាំងក្រសាំង។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថាកាលពីវេលាម៉ោង១និង១៥នាទីរំលងអាធ្រាត្រចូលថ្ងៃទី២៧ ខែកក្កដាឆ្នាំ២០១៦នៅផ្ទះរបស់គាត់កើតមានករណីគាស់ផ្ទះលួចយកទ្រព្យសម្បត្តិ បាត់បង់ ដូចជាស្រាបៀ អាន់ឆ័រចំនួន៣កេស ប្រាក់រៀល៩០ម៉ឺនរៀលលុយដុល្លារ ចំនួន២៧០ដុល្លារកាត់ទូរស័ព្ទចំនួន៨០ដុល្លារ ។ តែបន្សល់ទុកនៅកន្លែងកើតហេតុនូវស្បែកជើង១គូនិងកាបូបស្ពាយមួយ ហើយស្បែកជើង សម្ភារៈទាំងនេះធ្លាប់ឃើញជនសង្ស័យប្រើស្គាល់សង្ស័យ តាមដានទាន់ច្បាស់ជាក់ពិតជាជនសង្ស័យ២នាក់នឹងហើយ ចាប់ឃាត់ខ្លួនប្រគល់ឲ្យនគរបាលប៉ុស្តិ៍ត្រពាំងក្រសាំងតែម្តង។

ជនសង្ស័យទាំងពីរនាក់ ត្រូវបានឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ សាកសួរបន្តទៅតាមនីតិវិធី ៕

image2

ដោយ៖ សុខាសែនជ័យ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print