លិខិតមិត្តអ្នកអាន ៖ ភ្លើងបំភ្លឺផ្លូវលេខ៤៧រលត់តាំងពីក្រុមហ៊ុនឯកជនកាន់កាប់

ចែករំលែក៖

មិនដឹងថារដ្ឋខ្លាំង ឬឯកជនខ្សោយឬយ៉ាងណាបានជាចាប់តាំងពីសាលារាជធានី ភ្នំពេញប្រគល់ការងារគ្រប់គ្រងអគ្គិសនីបំភ្លឺផ្លូវសាធារណៈក្នុងរាជធានីពេលណាមក ផ្លូវលេខ៤៧ ឬហៅថាផ្លូវប្រទេសបារាំងចាប់ពីវត្តភ្នំ ដល់គល់ស្ពានជ្រោយចង្វាជារៀងរាល់យប់ដាច់ចរន្តអគ្គិសនីរហូត ។

...

ក្នុងនាមខ្ញុំបាទជាប្រជាពលរដ្ឋម្នាក់រស់នៅម្តុំនោះបន្ទាប់ពីឃើញចរន្តអគ្គិសនីនៅតាមបណ្តោយផ្លូវលេខ៤៧នេះដាច់បណ្តាលឲ្យងងឹតមើលអ្វីសឹងមិនយល់អស់រយៈពេលជាងកន្លះខែមកហើយនោះ តែងឃើញមានការគ្រោះថ្នាក់ចរាចរណ៍កើតឡើងជារឿយៗ និងមានពេលខ្លះកើតមានក្រុមឆក់ខ្សែក ឆក់កាបូប និងឆក់ទូរសព័្ទជាញឹកញាប់ ដែលនេះទំនងជាក្រុមប្រព្រឹត្តបទល្មើសយល់ថាពួកគេងាយស្រួលធ្វើសកម្ម ភាព ព្រោះតែមិនមានភ្លើងបំភ្លឺផ្លូវ ។

ខ្ញុំមិនយល់ទាល់តែសោះគឺចាប់តាំងពីរដ្ឋប្រគល់ឲ្យក្រុមហ៊ុនឯកជនគ្រប់គ្រងផ្លូវលេខ៤៧នេះពេលណាមក ហេតុអី្វបានជាគេមិនគិតគូរមើលបណ្តាញអគ្គិសនីឲ្យឆេះដូចគេឯងផង? ឬមួយក្រុមហ៊ុនឯកជនគិតថាផ្លូវនេះមិនសំខាន់? បើគិតថាផ្លូវមួយនេះ មិនសំខាន់តើមន្ទីរពេទ្យព្រះកេតុមាលា មន្ទីរពេទ្យជប៉ុន និងមន្ទីរពេទ្យគន្ធបុប្ផាស្ថិតនៅតាមបណ្តោយផ្លូវ៤៧នេះជាកន្លែងមិនសំខាន់ទេឬ?

ក្នុងនាមប្រជាជនម្នាក់ជំនួសមុខឲ្យប្រជាជនច្រើននាក់ក្នុងសង្កាត់វត្តភ្នំនិងសង្កាត់ស្រះចកខណ្ឌដូនពេញសំណូមពរដល់លោកអភិបាលរាជធានីមេត្តាមានផែនការឲ្យក្រុមហ៊ុនឯកជនដែលរ៉ាប់រងអគ្គិសនីបំភ្លឺផ្លូវសាធារណៈចុះទៅត្រួតពិនិត្យតបណ្តាញ ចរន្តអគ្គិសនីតាមបង្គោលភ្លើងផ្លូវលេខ៤៧នេះផង បើពុំដូច្នោះទេវានឹងក្លាយជាទីងងឹតងាយស្រួលក្រុមជនល្មើសធ្វើសកម្មភាពណាស់ ៕

1111

ប្រជាពលរដ្ឋរស់នៅសង្កាត់ស្រះចក

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print