លោកអភិសន្តបណ្ឌិត ស សុខា ៖ អបអរសាទរខួបលើកទី១៦ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក!

ចែករំលែក៖

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ៖ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ នេះ ជាថ្ងៃខួបលើកទី១៦ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៤)។

លោកឧបនាយករដ្ឋមន្ត្រី បន្តថា ៖ ព្រឹត្តិការណ៍ដែលបានកើតឡើងកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ ពោលគឺ ១៦ឆ្នាំមុន ត្រូវបានចាត់ទុកថាជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយ របស់កម្ពុជា បើគិតចាប់តាំងពីប្រទេសកម្ពុជា ទទួលបានប្រាសាទព្រះវិហារ បន្ទាប់ពីឈ្នះក្តីលើប្រទេសថៃ នៅតុលាការអន្តរជាតិក្រុងឡាអេ នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២។

លោកថា ៖ ក្នុងនាមកូនខ្មែរមួយរូប ខ្ញុំពិតជាមានមោទកភាពណាស់ ដែលប្រទេសកម្ពុជាយើង ជាបន្តបន្ទាប់ ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក មានប្រាសាទបុរាណ របាំ ល្ខោន ឧបករណ៍បុរាណ ..។ល។ និង។ល។ ទាំងនេះជាការលើកមុខមាត់ និងធ្វើឱ្យប្រទេសកម្ពុជា កាន់តែល្បីល្បាញថែមទៀតលើឆាកអន្តរជាតិ។

សូមខ្មែររួមគ្នាថែរក្សា ការពារប្រាសាទបុរាណទាំងអស់របស់យើង ឱ្យបានគង់វង្សជានិច្ចនិរន្តរ៍តរៀងទៅ ដើម្បីបន្សល់ទុកឱ្យកូនខ្មែរជំនាន់ក្រោយ បានឃើញបានស្គាល់ពីស្នាដៃដ៏ពិសិដ្ឋរបស់បុព្វបុរសខ្មែរយើងជំនាន់មុន៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print