តោកំណាចអង់គ្លេសឡើងប៉ះមច្ចុរាជពណ៌ទឹកក្រូចហុល្លង់នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ

ចែករំលែក៖

ក្រុមជ្រើសជាតិបាល់ទាត់អង់គ្លេសបានឡើងទៅកាន់វគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្តនៃកម្មវិធីពានរង្វាន់ទ្វីបអឺរ៉ុបហើយបន្ទាប់ពីទំលាក់ក្រុមជម្រើសជាតិស្វីសដោយបាល់ប៉េណាល់ទី។
ការប្រកួតដែលធ្វើឡើងនៅក្នុងកីឡាដ្ឋានDusseldorf Arena ក្រុមទាំង២បានស៊ុតបាល់បញ្ចូលទីគ្នាម្នាក់មួយគ្រាប់ដោយខ្សែប្រយុទ្ធស្បែកខ្មៅស្វីសBreel Emboloបានរកគ្រាប់នាំមុខមុននៅនាទីទី៧៥ ប៉ុន្តែកីឡាករស្បែកខ្មៅរបស់អង់គ្លេស Bukayo Sakaបានជួយក្រុមខ្លួនតាមស្មើវិញនៅនាទីទី៨០។
ក្រោយការប្រកួតថែមម៉ោង២ដងក្រុមទាំង២ត្រូវកាត់សេចក្តីដោយបាល់ទាត់ប៉េណាល់ទី កីឡាករអង់គ្លេសទាំង៥រូប Cole Palmer, Jude Bellingham, Bukayo Saka, Ivan Toney និង Trent Alexander-Arnold ស៊ុតបញ្ចូលទីគ្រប់ៗគ្នាដោយឈ្នះលើស្វីស5-3។
លទ្ធផលនេះបានធ្វើឲ្យក្តីសង្ឃឹមឈ្នះជើងឯកទ្វីបអឺរ៉ុបរបស់ក្រុមអង់គ្លេសរស់ឡើងវិញដោយពួកគេមិនដែលឈ្នះជើងឯកព្រឹត្តការណ៍ធំៗអស់រយៈពេល៥៨ឆ្នាំហើយ។
តើពួកគេអាចឆ្លងផុតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្តទេ? តោកំណាចអង់គ្លេសត្រូវប៉ះនឹងក្រុមជម្រើសជាតិហុល្លង់នៅថ្ងៃទី១០ ខែកក្កដាឆ្នាំ២០២៤នេះក្នុងទីក្រុងDortmund។ ក្រុមជម្រើសជាតិហុល្លង់បានយកឈ្នះក្រុមជម្រើសជាតិទួរគី ដោយលទ្ធផល ២-១ នៅកីឡាដ្ឋានOlympiastadion Berlin ។ នៅក្នងការប្រកួតនោះទួរគីបាននាំមុខមុនដោយខ្សែការពារកីឡាករSamet Akaydinនៅក្នុងតង់ទី១នាទីទី៣៥។ ប៉ុន្តែហុល្លង់ បានខិតខំវាយបកវិញហើយអាចតាមស្មើដោយខ្សែការពារដូចទួរគីដែរគឺកីឡាករStefan de Vrij នៅនាទីទី៧០ ហើយ៦នាទីក្រោយមកទៀតកីឡាករMert Muldurរបស់ទួរគីធ្វើឲ្យបាល់ចូលទីខ្លួនឯងនៅនាទីទី៧៦។
ជម្រើសជាតិហុល្លង់ដែលដឹកនាំដោយលោក Ronald Koemanត្រូវប៉ះក្រុមតោកំណាចអង់គ្លេសដែលដឹកនាំដោយលោកគ្រូបង្វឹក  Gareth Southgate ។

ចំណែកក្រុមជម្រើសជាតិអេស្ប៉ាញត្រូវប៉ះនឹងក្រុមមាន់គកបារាំងនៅថ្ងៃទី០៩ខែកក្កដាឆ្នាំ២០២៤ក្នុងទីក្រុងម៉ូនិក ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print