ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍!​ ពាក់​មួក​សុវត្ថិភាព​​ម្នាក់​ ការពារ​ជីវិត​មនុស្ស​ម្នាក់!​ ខណៈ​មនុស្ស​ស្លាប់​ ៥​នាក់​ និង​របួសធ្ងន់​ស្រាល​២​នាក់​នៅតាមដងផ្លូវ​

ចែករំលែក៖

ភ្នំពេញ​៖​ ​យោង​តាម​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​ ចេញ​ដោយ​នាយក​ ដ្ឋា​ន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់​សាធារណៈ​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ បានឱ្យដឹងថា​ ករណីគ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ នៅ​ថ្ងៃ​ទី​​០៦ ខែកក្កដា​ ឆ្នាំ២០២៤​ម្សិលមិញនេះ​ បណ្តាល​ឱ្យមនុស្ស​ស្លាប់​ ៥​នាក់​ និង​របួសធ្ងន់​ស្រាល​២​នាក់​ ដោយ​បាន​កើតឡើង​៦លើក​ ។

ដូច្នេះ​សូមបងប្អូន​ប្រជាពលរដ្ឋ​បន្តបើកបរយានយន្តរបស់លោកអ្នកដោយប្រុងប្រយ័ត្ន!​ ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍!​ ពាក់​មួក​សុវត្ថិភាព​​ម្នាក់​ ការពារ​ជីវិត​មនុស្ស​ម្នាក់! ពេលបើកបរត្រូវប្រកាន់ខ្ជាប់នូវ សុជីវធម៌ សីលធម៌ និងការយោគយល់អធ្យាស្រ័យទៅវិញទៅមក!​ មិនត្រូវ​បើកបរហួសល្បឿនកំណត់! មិនត្រូវបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង ឬសារធាតុញៀន!​ គោរព​ច្បាប់​ចរាចរ​ណ៍​ ស្មេីនិង​គោរព​ជីវិត​របស់​លោក​អ្នក!​

ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​ដែរបាន​កើតឡើង​ចំនួន​៦​លើក​នេះ​ រួម​មាន​៖ (​យប់​ ០៦​លើក​)​ បណ្តាល​ឱ្យមនុស្ស​ ស្លាប់​ ០៥​នាក់​ (​ស្រី​ ១​នាក់​),​ រង​របួស​សរុប​២នាក់​ (​ស្រី​ ០​នាក់​),​ រង​របួសធ្ងន់​ ០២នាក់​ (​ស្រី​ ០​នាក់​)​ រង​របួសស្រាល​ ០​នាក់​ (​ស្រី​ ០​នាក់​)​ និង​មិន​ពាក់មួក​សុវត្ថិភាព៤​នាក់​ (​យប់​ ៤​នាក់​)​។​

...

​របាយការណ៍​ដដែល​បញ្ជាក់​ថា​ មូលហេតុ​ដែល​បង្ក​អោយ​មាន​គ្រោះថ្នាក់​រួម​មានៈ​ ៖​ ល្មើស​ល្បឿន​ ០១​លើក​ (​ស្លាប់​ ១​នាក់​,​ ធ្ងន់​ ០​នាក់​,​ ស្រាល​ ០​នាក់​)​ ,​ មិន​គោរព​សិ​ទិ្ឋ​ ០២​លើក​ (​ស្លាប់​ ០០​នាក់​,​ ធ្ងន់​ ០២នាក់​,​ ស្រាល​ ០​នាក់​)​ មិន​ប្រកាន់​ស្តាំ​ ០២លើក​ ស្លាប់​៣នាក់​ ធ្ងន់០នាក់, បត់​គ្រោះថ្នាក់​ ០១​លើក​ (​ស្លាប់​ ១​នាក់​ ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print