អភិបាលខេត្តព្រះសីហនុ​ថ្មី ជម្រុញ​ឱ្យពលរដ្ឋ ដាំដុះបន្លែធម្មជាតិសម្រាប់ហូបចុក និង​ដើម្បីភូមិឋានមានពណ៌បៃតង

ចែករំលែក៖

ខេត្ត​ព្រះសីហនុ​៖​ លោក ម៉ាង ស៊ីណេត អភិបាល​ នៃគណៈអភិបាលខេត្ត​ព្រះសីហនុ​ ដែលទេីបនិងឡេីងកាន់តំណែងកាលពីពេលថ្មីៗនេះ បានថ្លែង​ជម្រុញឱ្យប្រជាពលរដ្ឋនាំគ្នាធ្វើការដាំដុះបន្លែធម្មជាតិទុកសម្រាប់ហូបចុក បង្កើនជីវភាពរស់នៅនិងដើម្បីភូមិឋានមានពណ៌បៃតង។ ការថ្លែងបែបនេះ​របស់​លោក​ ឱកាស​ដឹកនាំមន្ត្រីបច្ចេកទេស និងប្រធានមន្ទីរជំនាញចុះពិនិត្យសហគមន៍ដាំបន្លែធម្មជាតិ ស្ថិតនៅឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី ៦ ខែកក្កដា ឆ្នាំ២០២៤​ម្សិលមិញនេះ​។

បេីតាមការ​លេីក​ឡេី​ងរបស់ប្រជា​កសិករម្នាក់​ ឈ្មោះ សុខ សារុំ ភេទប្រុស​ រស់នៅភូមិសំរោងក្រោម ឃុំសំរុង ស្រុកព្រៃនប់​ បាននិយាយថា​ គាត់បានធ្វើការដាំដុះបន្លែធម្មជាតិលើផ្ទៃដី ២៥០ ម៉ែត្រការ៉េ នៅជុំវិញបរិវេណផ្ទះ ក្នុងនោះមានដូចជា ស្ពៃក្រញាញ់ ស្ពៃខ្មៅ និងស្អំជាដើម។

ប្រជាកសិករ​រូបនេះ​ បាននិយាយបន្ថែមថា​ ការដាំដុះបន្លែធម្មជាតិនេះ លោកមិនប្រើសារធាតុជីគីមីនោះទេ គឺប្រើប្រាស់ជីលាមកសត្វ ហើយចំពោះការដាំដុះបន្លែធម្មជាតិនេះទៀតសោត គឺដាំតម្រូវទៅតាមទីផ្សារ។

លោក​ បន្តថា​ គិតពីការព្រោះគ្រាប់រហូតទទួលបានផលមានរយៈពេល ៤៥ ថ្ងៃ ហើយជាមធ្យមក្នុងមួយថ្ងៃលោក​អាចកាត់លក់ប្រមាណជា ៥០ គីឡូក្រាម។ ចំពោះតម្លៃក្នុង ១ គីឡូក្រោម មានតម្លៃចន្លោះពី ១ ពាន់ ដល់ ៣ ពាន់រៀល ទៅតាមរដូវកាល ចំពោះទីផ្សារមិនពិបាកនោះទេ ព្រោះមានគេមកទទួលទិញដល់ផ្ទះ។ 

ដោយឡែក​ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់នឹងនេសាទខេត្តព្រះសីហនុ លោក នេន ចំរើន បានឱ្យដឹងថា ខេត្តព្រះសីហនុ​មាន​សហគមន៍កសិកម្មដាំបន្លែធម្មជាតិចំនួន ៧ សហគមន៍ ក្នុងនោះមាន ១.សហគមន៍កសិកម្មសារិការកែវ ២.សហគមន៍កសិកម្មគ្រាប់ពូជមាស ៣.សហគមន៍កសិកម្មចំរើនផលឃុំសាមគ្គី ៤.សហគមន៍កសិកម្មបន្លែសុវត្ថិភាពឃុំសំរុង ៥.សហគមន៍កសិកម្មមាន់ស្រែរុងរឿង ៦.សហគមន៍កសិកម្មទួលទទឹងរុងរឿង ៧.សហគមន៍កសិកម្មមាន់ស្រែព្រៃនប់ ក្នុងមួយ សហគមន៍មានសមាជិកចំនួន ១៥០នាក់។

ក្រៅពីសហគមន៍ដាំបន្លែធម្មជាតិ ក៏បានបង្កើតសហគមន៍កែឆ្នៃផលនេសាទ និងសហគមន៍នេសាទផងដែរ ដើម្បីចងក្រងជាសហគមន៍ក្នុងការដោះស្រាយ និងថែរក្សាអភិរក្សធនធានធម្មជាតិរបស់យើងឪ្យកាន់តែសម្បុរ។

ជាមួយគ្នានេះ​ អភិបាលខេត្តព្រះសីហនុ ក៏បានមានប្រសាសន៍កោតសរសើរមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត ដែលបានយកចិត្តទុកដាក់បង្កើតសហគមន៍កសិកម្មដាំបន្លែនេះឡើង ដើម្បីជួយលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានឪ្យមានចំណេះជំនាញច្បាប់លាស់ ក្នុងការដាំដុះបន្លែបង្កើនជីវភាពគ្រួសារ ព្រមទាំងបានជំរុញឱ្យមន្ទីរកសិកម្មបន្តចងក្រង សហគមន៍អ្នកដាំបន្លែ និងសហគមន៍ដំណាំផ្សេងទៀតទៅតាមភូមិសាស្ត្រ និងស្ថានភាពដីនៅខេត្តព្រះសីហនុ ព្រោះការដាំដុះបន្លែធម្មជាតិនេះមិនទាន់ផ្គត់ផ្គង់តាមតម្រូវការទីផ្សារក្នុងខេត្តព្រះសីហនុបាននោះទេ ដោយសារតែបច្ចុប្បន្ននេះមានបន្លែជាច្រើនដែលនាំចូលមកពីប្រទេសជិតខាង និងមកពីបណ្តាខេត្តនានាក្នុងព្រះរាជាណាចក្រកម្ពុជា ដូច្នេះត្រូវចូលរួមបំផុសប្រជាពលរដ្ឋនៅក្នុងខេត្តព្រះសីហនុ ឱ្យបង្កើនការដាំដុះដំណាំបន្លែ និងដំណាំរួមផ្សំផ្សេងៗទៀត ដើម្បីភូមិឋានមានពណ៌បៃតង៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print