ពិធីករ និងជាអ្នកអធិប្បាយកីឡាដ៏ល្បីល្បាញ លោក គន្ធ ជីវ័ន្ធ បានទទួលមរណភាពហើយ នៅមន្ទីរពេទ្យក្នុងប្រទេសថៃ

ចែករំលែក៖

ភ្នំពេញ​៖​ លោក គន្ធ ជីវ័ន្ធ ដែល​គេស្គាល់ថាជាពិធីករ និងជាអ្នកអធិប្បាយកីឡាដ៏ល្បីល្បាញ បានទទួលមរណភាពហើយ ដោយសារបញ្ហាជំងឺ ក្រោយពីបានបន្តទទួលការព្យាបាលនៅមន្ទីរពេទ្យក្នុងប្រទេសថៃ។ នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ Sok Sokuntheaberlin បានឱ្យដឹងនៅរសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤នេះ។

លោក គន្ធ ជីវ័ន្ធ បានទទួលមរណភាពនៅថ្ងៃទី០៧​ ខែកក្កដា ឆ្នាំ២០២៤នេះ នៅវេលាម៉ោង ១​ និង៣០នាទីរសៀល​ នៅមន្ទីរពេទ្យប្រទេសថៃ ដោយរោគាពាធ​។ សូមឱ្យវិញ្ញាណខន្ធរបស់គាត់ទៅកាន់សុគតិភព។ កេរ្តិ៍ដំណែល ការសម្តែង និងកេរ្តិ៍ឈ្មោះដ៏ឆ្នើមរបស់លោក​នឹងស្ថិតនៅក្នុងការចងចាំរបស់យើងជានិច្ច។ 

គួរជម្រាបជូនថា​ បេីយោង​តាម​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​ គន្ធ ជីវ័ន្ធ កាលពីពេលថ្មីនេះ​ លោកបានបង្ហោះជា​សំណេរ​ថា៖​ ផែនដីអើយ អ្នកពោរពេញដោយមនោសញ្ចេតនាណាស់ អ្នកផ្តល់ស្នាមអនុស្សារីយ៍ច្រើនណាស់ ខ្ញុំស្រលាញ់អ្នក ។ 

អ្នកបានផ្តល់សង្គមគ្រួសារដ៍គួរអោយស្រលាញ់   

អ្នកផ្តល់សង្គមញ្ញាត្តិដែលគួរជាទីគោរព  

អ្នកផ្តល់សង្គមការងារគួរជាទីរាប់អានរាក់ទាក់

អ្នកបានផ្តល់សង្គមជាតិគួរជាទីគោរពណាស់

បើថ្ងៃណាមួយខ្ញុំចាកចេញពីអ្នកដោយមិនបានលានោះ សូមអ្នកកុំខឹងនឹងខ្ញុំណា 🙏 ព្រោះខ្ញុំមាននិស្ស័យត្រឹមប៉ុណ្ណឹង ចាំណាខ្ញុំនៅតែនឹក នឹក នឹក ❤️ ហើយស្រលាញ់អ្នក❤️៕ដោយ​៖តារា​

ប្រភព​ពី៖​ លោក​ Sok Sokuntheaberlin

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print