ស្លាប់១៤នាក់ នៅនេប៉ាល់ដោយទឹកជំនន់ និងរអិលបាក់ដី

ចែករំលែក៖

ទីភ្នាក់ងារសារព័ត៌មាន AFP បានផ្សាយថាក្រុមមន្ត្រីនៅក្នុងប្រទេសនេប៉ាល់ នៅថ្ងៃអាទិត្យ ទី៧ ខែកក្កដានេះបានឱ្យដឹងថាភ្លៀងធ្លាក់ខ្លាំង បង្កជាគ្រោះរអិលបាក់ដី និងទឹកជំនន់ បានសម្លាប់មនុស្ស យ៉ាងហោច ១៤នាក់ ក្នុងរយៈពេល ៣៦ម៉ោងចុងក្រោយនេះ។

បើតាមក្រុមមន្ត្រីនេប៉ាល់ មនុស្ស ៩នាក់ក៏បានបាត់ខ្លួនផងដែរ ដោយអាចត្រូវទឹកជំនន់កួចយកទៅ ឬត្រូវបានកប់ក្នុងគ្រោះរអិលបាក់ដី ខណៈ១២នាក់ផ្សេងទៀត បានរងរបួស និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

គួរបញ្ជាក់ថា នៅក្នុងប្រទេសនេប៉ាល់ គ្រោះរអិលបាក់ដី និងទឹកជំនន់តែងតែសម្លាប់មនុស្សជារឿយៗ អំឡុងរដូវមូសុងដែលធម្មតា ចាប់ផ្ដើមពីពាក់កណ្ដាលខែមិថុនា រហូតដល់ពាក់កណ្ដាលខែកញ្ញា៕

...

រូប​ថត​: vtcnews

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print