សេចក្តីប្រកាសព័ត៌មានរបស់អយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ស្តីពីការចោទប្រកាន់ក្រុមក្មេងទំនើងដែលជាជនសង្ស័យចំនួន ៤នាក់

ចែករំលែក៖

ខេត្ត​បន្ទាយមានជ័យ​៖​ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ នៅព្រឹក​ថ្ងៃ​អង្គារ​ទី​០៩​ ខែកក្កដា​ ឆ្នាំ​២០២៤នេះ​ មានកិត្តិយសសូមគោរពជម្រាបជូន សាធារណជនទាំងអស់មេត្តាជ្រាបថា៖ នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៤ អយ្យការអមសាលាដំបូងខេត្ត បន្ទាយមានជ័យ បានចាត់ការសំណុំរឿងព្រហ្មទណ្ឌលេខ ១០២៨ ចុះថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៤ ពាក់ព័ន្ធ ករណី កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ដែលមានក្មេងទំនើងពីរក្រុម មានគ្នា៤នាក់ បានប៉ះសម្តីគ្នា និង បានស្រែកជេរគ្នាទៅវិញទៅមក ក្រោយមកក្រុមក្មេងទំនើងទាំង៤នាក់ បានយកដាវ ចំនួន ២ដើម និងកាំបិត ចំនួន ១ដើមមកឌឺដងដាក់គ្នា តែមិនបានធ្វើសកម្មភាពកាប់គ្នាទេ ហើយក៏បំបែកគ្នាបាត់ទៅ។

សមត្ថកិច្ច ស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យទាំង ០៤នាក់ មាន៖១.ឈ្មោះ ម៉ៅ គង់ហៀន ភេទប្រុស អាយុ១៩ឆ្នាំ ២. ឈ្មោះ ដា សីហា ភេទប្រុស អាយុ១៧ឆ្នាំ និង៣.ឈ្មោះ ជួន រដ្ឋា ភេទប្រុស អាយុ១៨ឆ្នាំ និង៤.ឈ្មោះ សុវណ្ណ ដេវីត ភេទប្រុស អាយុ១៦ឆ្នាំ រួមទាំងបានដកហូតកាំបិតកែច្នៃ ចំនួន២ដើម។

...

បន្ទាប់ពីបានពិនិត្យភស្តុតាង សាកសួរលើជនសង្ស័យទាំង០៤នាក់ តាមនីតិវិធីច្បាប់រួចមក តំណាង អយ្យការសម្រេចចោទប្រកាន់ជនសង្ស័យទាំង០៤នាក់ តាមរយៈដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរលេខ ១០១១ អយ.ឃ ចុះថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤ ពីបទ កាន់កាប់ ឬដឹកជញ្ជូនអាវុធសម្រាប់ប្រហារផ្សេងៗ ទៀតដោយគ្មានការអនុញ្ញាត តាមបញ្ញត្តិមាត្រា ៤៩០ នៃក្រមព្រហ្មទណ្ឌ ដែលប្រព្រឹត្តនៅភូមិចំបក់ ឃុំបឹង បេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៤។ អាស្រ័យហេតុនេះសូមសាធារណជនមេត្តាជ្រាបជាព័ត៌មានតាមការគួរ៕ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print