ទាស់ពាក្យសម្តីក្លាយជាហិង្សា ប្តីទាញកាំបិតប៉័ងតោកាប់ប្រពន្ធរបួស រួចយកខ្សែរភ្លើងចងកស្លាប់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ទាស់ពាក្យសម្តីក្លាយជាហិង្សាទាញកាំបិតកាប់ប្រហារ ប្រពន្ធរងរបួសធ្ងន់ធ្ងរ សាច់ញាតិដឹកបញ្ជូនយកទៅសង្គ្រោះព្យាបាលនៅឯរាជធានីភ្នំពេញ។ រីឯប្តីចិត្តដាច់យកខ្សែរភ្លើងចងកជាប់ចំរឹងបង្អួចស្លាប់បាត់ បង្កឱ្យមានការភ្ញាក់ផ្អើល។

ហេតុការណ៍កាប់ប្រពន្ធរងរបួសធ្ងន់ធ្ងរ ហើយប្តីចងកសម្លាប់ខ្លួននេះបានកើតឡើងកាលពីយប់រំលងអាធ្រាត្រថ្ងៃទី៧ ឈានចូលទី៨ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចក្នុងផ្ទះខ្លួនឯងក្នុងភូមិត្រពាំងវែង១ ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

នគរបាលស្រុកសំរោងទងបានឱ្យដឹងថា បុរសជាប្តីចិត្ត ដាច់ចងក សម្លាប់ខ្លួនក្រោយពីយកកាំបិតកាប់ប្រពន្ធ មានឈ្មោះ ម៉ៅ ប៊ុនថន អាយុ៣៥ឆ្នាំ រស់នៅភូមិត្រពាំងវែង១ ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

នគរបាលបានបន្តថា នៅមុនពេលកើតហេតុ បុរសជាប្តីខាងលើមានទំនាស់ជាមួយប្រពន្ធ ហើយបានស្ទុះទៅយកកាំបិតប៉័ងតោកាប់ទៅលើប្រពន្ធរបស់ខ្លួនមាន ឈ្មោះ យាន់ ឡា អាយុ៣៧ឆ្នាំ ត្រូវចំក្បាល ស្មា លើចិញ្ចើមខាងឆ្វេង បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ។ ភ្លាមៗនោះ ត្រូវបានក្រុមគ្រួសារបញ្ជូនព្យាបាលនៅមន្ទីពេទ្យព្រះកុសុមៈ(ហៅពេទ្យ លោកសង្ឃ)នៅឯភ្នំពេញ ។

នគរបាលស្រុកបានបន្តទៀតថា÷ លុះដល់វេលា ម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ ឈ្មោះ សុឹម ថេង ភេទប្រុស អាយុ៥១ឆ្នាំ ដែលជាមេភូមិត្រពាំងវែង១ បានចូលទៅមើលក្នុងផ្ទះជនរងគ្រោះ ហើយបានបើកទ្វារផ្ទះមើលឃើញឈ្មោះ ម៉ៅ ប៊ុនថន (ជាប្តី ជាជនដៃដល់)បាន យកខ្សែភ្លើងចងកសម្លាប់ខ្លួនជាប់ចំរឹងបង្អួចក្នុងផ្ទះរបស់ខ្លួនស្លាប់បាត់ទៅហើយ។

...

នគរបាលស្រុកបានបញ្ជាក់ថា ករណីប្តីកាប់ប្រពន្ធរងរបួសធ្ងន់ធ្ងរនេះមិនទាន់ដឹងថាផ្តើមចេញពីរឿងអ្វីពិតប្រាកដនោះទេ។ កម្លាំងនគរបាលជំនាញកំពុងតែស្រាវជ្រាវបន្តដើម្បីរកមូលហេតុច្បាស់លាស់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print