តាមរាជធានី-ខេត្ត រៀបចំ វាយគង ជួង រគាំង ទូងស្គរ ទះប៉ោត និងគោះត្រដោក នៅតាមវត្តអារាមសាសនា ដើម្បីអបអរសាទរថ្ងៃបើកការដ្ឋានព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី០៥ ខែសីហាឆ្នាំ២០២៤ខាងមុខនេះ

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងធម្មការនិងសាសនា ណែនាំដល់មន្ទីរធម្មការនិងសាសនា រាជធានី-ខេត្ត រៀបចំ វាយគង ជួង រគាំង ទូងស្គរ ទះប៉ោត និងគោះត្រដោក នៅតាមវត្តអារាមសាសនា ដើម្បីអបអរសាទរថ្ងៃបើកការដ្ឋានព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី០៥ ខែសីហាឆ្នាំ២០២៤ខាងមុខនេះ ។

រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា ជម្រាបមក លោកប្រធានមន្ទីរធម្មការនិងសាសនា រាជធានី ខេត្ត សេចក្តីណែនាំ ស្តីពី ការវាយគង ជួង រគាំង ទូងស្គរ ទះប៉ោត និងគោះត្រដោក នៅតាមទីអារាមសាសនា នៅថ្ងៃបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤។ ដោយយោងសារាចរលេខ១០ សរ ចុះថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ ស្តីពីការអបអរសាទរបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ របស់រាជរដ្ឋាភិបាល។

ក្រសួងធម្មការនិងសាសនា សូមជម្រាបជូន លោកប្រធានមន្ទីរធម្មការនិងសាសនា រាជធានី ខេត្ត ឱ្យបានជ្រាបថា នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ វេលា ម៉ោង ៩:០៩នាទីព្រឹក ខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជានឹងរៀបចំពិធីបើកការដ្ឋាន គម្រោងព្រែកជីកហ្វូណន តេជោ ដែលនឹងក្លាយជាកេរ្តិ៍មរតកប្រវត្តិសាស្ត្រសម្រាប់កូនចៅជំនាន់ក្រោយ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ដូច្នេះ ក្រសួងសូមធ្វើ ការណែនាំដូចខាងក្រោម៖

១. ត្រូវសហការជាមួយ ព្រះមេគណ ព្រះអនុគណ ព្រះចៅអធិការ និងមេដឹកនាំគ្រប់សាសនា រៀបចំ វាយ គង ជួង រគាំង ទូងស្គរ ទះប៉ោត និងគោះត្រដោក ដោយបន្លឺជាសំឡេងឱ្យបានកងរំពង នៅតាម ទីអារាមសាសនា ដូចជា វត្ត មណ្ឌលវិបស្សនា អាស្រម សាលាបុណ្យ វិហារសាសនា ស្នាក់ការ ស៊ូរ៉ាវ ឱ្យបានព្រមៗគ្នា។

២.ត្រូវបង្កលក្ខណៈនៅតាមអារាមសាសនានីមួយៗ ដើម្បីឱ្យបរិស័ទទាំងអស់បានចូលរួមអបអរសាទរ ឱ្យបានឱឡារិកអធិកអធម។

សូម លោកប្រធានមន្ទីរធម្មការនិងសាសនា រាជធានី ខេត្ត ចាត់ចែងអនុវត្តសេចក្តីណែនាំនេះ ឱ្យទទួលបានប្រសិទ្ធភាពខ្ពស់៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print