បែកធ្លាយរឿងមន្ត្រីអនុរក្សពន្ធនាគារខេត្តព្រះសីហនុជាង៣០នាក់ទាមទាររកចំណែកសមរម្យក្នុងរឿងដោះដូរពន្ធនាគារដោយស្ងាត់ៗ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ពន្ធនាគារថ្មីត្រូវបានសាងសង់រួចរាល់ប្រមាណជា៧០ភាគរយ ទៅហើយនៅឡើយរឿងដោះស្រាយគោល នយោបាយជូនដល់មន្ត្រីអនុរក្សពន្ធនាគារប្រមាណជាង៣០គ្រួសារហាក់ដូចជាស្ងាត់ដូចចោរលួចសេះ នេះហើយដែលជាហេតុផលកង្វល់របស់ពួកគាត់ដេកមិនលក់ស៊ី ក៏មិនឆ្ងាញ់ រីឯការងារក៏មិនសូវល្អប្រពៃ ។

...

ទាក់ទិននឹងកង្វល់របស់មន្ត្រីអនុរក្ស ពន្ធនាគារខេត្តព្រះសីហនុពេលនេះបាន បែកធ្លាយឯកសារពាក្យស្នើសុំជួយអន្តរា គមន៍របស់មន្ត្រីពន្ធនាគារទៅអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃក្នុងគោល បំណងរឿងដោះស្រាយគោលនយោបាយ ជូនដល់ពួកគាត់ ។

មន្ត្រីអនុរក្សពន្ធនាគារទាំងនោះបានត្អូញ ត្អែរនៅក្នុងពាក្យស្នើសុំជួយអន្តរាគមន៍ដូចមានក្នុងកម្មវត្ថុខាងក្រោម៖
«កម្មវត្ថុ ៖ ស្នើសុំដល់ឯកឧត្តមអគ្គ នាយកនៃអគ្គនាយកដ្ឋានពន្ធនាគារមេត្តាជួយអន្តរាគមន៍និងជួយដោះស្រាយជា គោលនយោបាយឲ្យបានសមរម្យដល់ មន្ត្រីពន្ធនាគារគ្រប់រូបពីបញ្ហាដោះដូរទីតាំង ពន្ធនាគារចាស់ទៅពន្ធនាគារថ្មី ។

តបតាមកម្មវត្ថុខាងលើ យើងខ្ញុំជាមន្ត្រីទាំងអស់គ្នាពុំដែលបានទទួលព័ត៌មានជាក់លាក់ណាមួយពីការដោះដូរពន្ធនាគារខេត្តនេះឡើយ។ មន្ត្រីម្នាក់ៗសុទ្ធតែបានបម្រើការងារនៅទីនេះចន្លោះពី២០ឆ្នាំទៅ៣០ឆ្នាំ ផ្លាយកន្លងទៅហើយ ដូចេ្នះការដោះដូរពន្ធនាគារខេត្តគួរតែមានការដោះស្រាយជាគោលនយោបាយខ្លះៗដល់មន្ត្រីយើងខ្ញុំ ទាំងអស់គ្នាឲ្យបានសមស្របដូចពន្ធនាគារខេត្តផ្សេងៗដែលបានផ្លាស់ប្តូរទីតាំងទៅ កន្លែងថ្មី ។

យើងខ្ញុំជាមន្ត្រីពន្ធនាគារខេត្តព្រះសីហនុ ទាំងអស់គ្នាសូមស្នើសុំដល់ឯកឧត្តមមេត្តាជួយអន្តរាគមន៍ពិនិត្យនិងដោះស្រាយដល់ពួកយើងខ្ញុំដោយអនុគ្រោះ» ។

មន្ត្រីពន្ធនាគារខេត្តព្រះសីហនុម្នាក់ក្នុងចំណោម៣១នាក់បានប្រាប់ឲ្យដឹងថា ចាប់ តាំងពីទទួលដំណឹងល្វើយៗមកដល់សព្វថ្ងៃនេះមិនដឹងថា ទីតាំងពន្ធនាគារចាស់នេះ គេដោះដូរ ឬក៏លក់ទៅឲ្យក្រុមហ៊ុនណាមួយច្បាស់លាស់នោះទេ ស្រាប់តែបច្ចុប្បន្ននេះគេមកសាងសង់របងថ្មព័ទ្ធយកទាំងផ្ទះពួកគាត់ស្នាក់នៅអចិន្ត្រៃយ៍ទៀតផង ។ ប្រការនេះហើយទើបពួកគាត់នាំគ្នាតវ៉ាស្វែងរកការអន្តរាគមន៍ដោះស្រាយគោលនយោ បាយឲ្យបានសមរម្យសម្រាប់ពួកគាត់ បើពុំ នោះទេពួកគាត់គ្មានជម្រកដើម្បីកូនប្រពន្ធស្នាក់នៅបន្តទៀតឡើយ ។

លោក សំ សុផល ប្រធានពន្ធនាគារ ខេត្តព្រះសីហនុនៅតែមិនអាចទាក់ទងបានព្រោះទូរស័ព្ទចូលគ្មានអ្នកទទួល ។

គួរបញ្ជាក់ថា ការដោះដូរទីតាំងពន្ធ នាគារខេត្តព្រះសីហនុពេលនេះជាលើកទី៣ ហើយៗទីតាំងពន្ធនាគារខេត្តព្រះសីហនុចាស់ដែលត្រូវប្តូទៅកន្លែងថ្មី បើតាមដឹង មានទំហំប្រមាណជាង៩០អាតែប៉ុណ្ណោះហើយមានទីតាំងចំកណ្តាលទីក្រុងស្ថិតក្នុង ភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ។ រីឯទីតាំងថ្មីមានទំហំដីប្រមាណជា៣ហិកតា ស្ថិតនៅប្របផ្លូវចូលទៅរមណីយដ្ឋាន ក្បាលឆាយស្ថិតក្នុងភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ។ បច្ចុប្បន្នពន្ធនាគារខេត្តព្រះសីហនុមានអ្នកទោសជាង៥០០នាក់ កំពុងស្នាក់នៅអនុវត្តទោសទណ្ឌរបស់ ពួកគេ ៕

___

____2

____1

ដោយ៖ ឆ្លាមសមុទ្រ

...

___ 1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print