ការស្វែងរកយន្តហោះ MH370 ត្រូវបានប្រកាសថា បញ្ចប់ការរុករកធ្វើឲ្យសាច់ញាតិអ្នកដំណើរបង្ហាញការមិនសម្បាយចិត្តហើយ ដោយមិនទាន់ឃើញសាច់ញាតិរបស់ខ្លួន ស្លាប់ឬរស់នោះទេ?
នៅថ្ងៃទី២៩ ខែកក្កដា សាច់ញាតិអ្នកដំណើរជាង ២០នាក់បានប្រមូលផ្តុំគ្នានៅមុខក្រសួងការបរទេសចិន នៅទីក្រុងប៉េកាំង ទាមទារឲ្យបន្តរុករកយន្តហោះខាងលើ។ យន្តហោះប៊ូអិន ៧៧៧ មានលេខហោះហើរ MH 370 ដឹកអ្នកដំណើរជិត ៣០០នាក់បានបាត់ខ្លួនកាលពីជាងពីរឆ្នាំមុន ។
កាលពីសប្តាហ៍កន្លងមក ក្រោយរយៈពេលជាងពីរឆ្នាំដែលខំរុករកប្រទេសអូស្ត្រាលី ចិន និងម៉ាឡេស៊ីបានប្រកាសបញ្ចប់សកម្មភាពរុករកយន្តហោះខាងលើក្រោយពេលការរុករកនៅបរិវេណចុងក្រោយត្រូវបញ្ចប់នៅខែធ្នូខាងមុខ។
មូលហេតុដែលប្រទេសទាំង៣ប្រកាសផ្អាកការរុករកដោយសារតែអាកាសធាតុអាក្រក់ ហើយឧប្បករណ៍រុករកក៏ខូច ហើយការចំណាយប្រាក់ក៏កាន់តែច្រើនផងដែរ។ ការធ្វើបាតុកម្មខាងលើគឺទាមទារឲ្យរដ្ឋមន្ត្រីការបរទេសស្នើទៅកាន់រដ្ឋាភិបាលដើម្បីចំណាយពេលវេលានិងប្រាក់បន្ថែមទៀតសម្រាប់ការស្វែងរកបន្ត៕
ប្រែសម្រួល៖ ម៉ែវ សាធី