ជាម យៀប៖ សហគមន៍អឺរ៉ុបគេមិនផ្តាច់ជំនួយដល់កម្ពុជានោះទេ

ចែករំលែក៖

ភ្នំពេញ៖ នៅក្នុងជំនួបពិភាក្សាការងារ ជាមួយគណៈប្រតិភូសហភាពអឺរ៉ុបដែល ដឹកនាំដោយលោក Javier Castillo Alvarezតំណាងសហភាពអឺរ៉ុបនាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ នៅវិមានរដ្ឋសភាក្នុងឱកាសដែលលោកមកបំពេញទស្សនកិច្ចនៅកម្ពុជា លោក ជាម យៀបប្រធានគណៈ កម្មការទី២បានឱ្យដឹងក្រោយជំនួបនោះថាទាក់ទងនឹងព័ត៌មានដែលថា EU គេនឹង ផ្តាច់ជំនួយដល់កម្ពុជានោះ EU គេអត់មាននិយាយពីការផ្តាច់ជំនួយនោះទេគឺមានតែ យើងសុំគេថែមទៀតដើម្បីឱ្យគេបើកជើងមេឃឲឲ្យកាន់តែទូលាយដើម្បីជួយដល់ប្រជាពលរដ្ឋកម្ពុជាដែលត្រូវការជាចាំបាច់ ក្នុងការបង្កើនជីវភាពរស់នៅ និងលុបបំបាត់ជាបណ្តើរៗនូវភាពក្រីក្ររបស់ប្រជាពល រដ្ឋយើង។

...

ពាក់ព័ន្ធករណីលោក សម រង្ស៊ី សុំឱ្យសហភាពអឺរ៉ុបផ្តាច់ជំនួយដល់កម្ពុជានោះ បញ្ហានេះលោកជាម យៀប បានមានប្រសាសន៍ថាលោកគ្មានអីពាក់ព័ន្ធនឹង លោក សម រង្ស៊ីទេ តែលោកគ្រាន់ តែថា មានតែអ្នកចង់ក្បត់នឹងប្រជាពលរដ្ឋកម្ពុជាទេ ដែលគេនិយាយមិនចង់ឱ្យគេផ្តល់ ជំនួយមកកម្ពុជា តែបើសិនជាគេនោះមានគំនិតស្នេហាជាតិគេនឹងមានគំនិតចង់ឱ្យគេកាន់តែជួយបន្ថែមទៀតដល់កម្ពុជា។

លោកជាម យៀប បានបន្តថា ធ្វើបែបនេះគឺធ្វើបាបប្រជាពលរដ្ឋខ្លួនឯងហើយ ព្រោះប្រជាពលរដ្ឋយើងកំពុងត្រូវការជាចាំបាច់ដើម្បីឱ្យគេជួយគ្រាន់មានដង្ហើមរស់ បែរជាគេសុំផ្តាច់នោះហាក់ដូចជាបិទច្រមុះ ប្រជាពលរដ្ឋកម្ពុជាមិនឱ្យដកដង្ហើម ជាពិសេសគឺកម្មករផ្ទាល់ដែលមានរាប់សែននាក់កំពុង បម្រើការងារក្នុងពេលបច្ចុប្បន្ន។ ម្យ៉ាងទៀតវិស័យកាត់ដេរជាសក្តានុពលធំទី២របស់កម្ពុជាយើងដែលជាសក្តានុពលប្រភពចំណូលបំពេញការចំណាយរបស់ រដ្ឋលើផ្នែកឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ស្បែកជើងទៅសហគមន៍អឺរ៉ុបនិងសហរដ្ឋអាមេរិកដែលជាទីផ្សារធំបំផុតរបស់មាតុភូមិយើង។

លោក ជាម យៀប ប្រធានគណៈកម្មការ សេដ្ឋកិច្ចហិរញ្ញវត្ថុ ធនាគារនិងសវនកម្មនៃរដ្ឋសភាបានបន្តថាក្នុងនាមតំណាងរាស្ត្រនៃរដ្ឋសភាលោកក៏បានសំណូមពរបីចំណុច ធំៗដើម្បីឱ្យសហគមន៍អឺរ៉ុបបន្តជួយដល់ កម្ពុជា ក្នុងនោះសំណូមពរទី១-សុំឲ្យលោក Javier Castillo Alvarez តំណាង EU ដែលបានមកនេះធ្វើយ៉ាងណារាយការណ៍ជូនទៅដល់សហគមន៍អឺរ៉ុបវិញថាកម្ពុជាជា ប្រទេសទទួលបានកេរ្តិ៍ឈ្មោះល្បីជាប្រទេសខាងស្រូវអង្ករមានគុណភាពលេខ១នៅទីក្រុងសៀងហៃនិងទីក្រុងហុងកុងចំនួន៣ឆ្នាំជាប់ៗគ្នាហើយជាអង្ករមានរសជាតិឆ្ងាញ់មិនមានការដាក់ជីគីមីច្រើនដូចបណ្តាប្រទេសផ្សេងៗ។

ដូច្នេះទី១-សុំឱ្យសហគមន៍អឺរ៉ុបបើកផ្សារអង្ករ ការបញ្ចេញសម្លៀកបំពាក់និងស្បែកជើងដែលបណ្តារោងចក្រសហគ្រាសកម្ពុជាកំពុងតែបំពេញការងាររបស់ខ្លួនឱ្យបានកាន់តែច្រើននិងកាន់តែទូលាយថែមទៀត។

ទី២-សុំឱ្យសហគមន៍អឺរ៉ុបហ្នឹងជួយលើផ្នែកបច្ចេកទេសនិងហិរញ្ញវត្ថុដល់កម្ពុជាឱ្យបានកាន់តែច្រើនឡើងថែមទៀត ហើយ កម្ពុជានឹងបើកជើងមេឃទូលាយដើម្បីឱ្យទេសចរសហគមន៍អឺរ៉ុបចូលមកកម្ពុជា បានកាន់តែច្រើនឡើង ទាំងលើផ្លូវអាកាស ផ្លូវទឹក ផ្លូវគោក ហើយកម្ពុជានឹងត្រៀម លក្ខណៈជូនដល់ទេសចរសហគមន៍អឺរ៉ុប ដែលចូលមកធ្វើទស្សនកិច្ចនៅកម្ពុជាឱ្យបានល្អនិងទី៣-សុំឱ្យសហគមន៍អឺរ៉ុបមេត្តាធ្វើយ៉ាងណាដើម្បីជួយផ្សព្វផ្សាយពីកម្ពុជា អាចមានកន្លែងវិនិយោគច្រើនមានភោគ ផលធម្មជាតិច្រើនសម្បូរបែបទាំងធម្មជាតិរ៉ែ ទេសចរណ៍និងគ្រប់បែបយ៉ាងទាំងអស់ ដែលអាចឱ្យអ្នកវិនិយោគរបស់សហគមន៍អឺរ៉ុបមកធ្វើការវិនិយោគនៅកម្ពុជាបាន។

ទាក់ទងនឹងសំណើសុំរបស់យើងលោក ជាម យៀប បានឆ្លើយថា លោក Javier Castillo Alvarez តំណាងសហភាពអឺរ៉ុប បានទទួលយកហើយថានឹងពាំនាំសំណូមពរនេះដើម្បីទៅជូនសហគមន៍អឺរ៉ុបបាន យល់ និងយកមតិយោបល់ដែលយើងបានរាយការណ៍ជូនពាក់ព័ន្ធនឹងវិស័យសេដ្ឋ កិច្ច និងហិរញ្ញវត្ថុជូនសហគមន៍អឺរ៉ុបបានជ្រាប ជាពិសេសសំណូមពរដែលកម្ពុជា បានលើកឡើង៕

13875112_681159635369076_1239832931_n

ដោយ៖ សហការី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print