នៅក្នុងសន្តរកថា ទៅកាន់មហាសន្និបាតបក្សប្រជាធិបតេយ្យនៅក្នុងទីក្រុង Phladelphai ប្រធានាធិបតីអាមេរិកលោក បារ៉ាក់អូបាម៉ា បានបញ្ចាក់ថា មានតែលោកស្រីហ៊ីលឡារីគ្លីនតុន ប៉ុណ្ណោះស័ក្ដិសមជាប្រធានាធិបតីបន្ទាប់ ជំនួសលោកនាខែមករាឆ្នាំ២០១៧ ខាងមុខ។
មានប្រសាសន៍នៅក្នុងមហាសន្និបាតនោះលោកអូបាម៉ា បញ្ចាក់ថា លោកស្រីគ្លីនតុន មានសម្ថភាពនិងបទពិសោធន៍គ្រប់គ្រាន់ក្នុងការដឹកនាំអាមេរិកនាពេលអនាគត់។ លោកអូបាម៉ា បញ្ចាក់ថា «គាត់មិនដែលបោះបង់ចោលការងា នោះឡើយ»។
លោកអូបាម៉ា ក៏បានបង្ហាញសុទិដ្ឋិនិយមថា ពេលអនាគតអាមេរិកនិងកាន់តែប្រសើរឡើងជាងពេលនេះទៅទៀតក្រោមការដឹកនាំរបស់លោកស្រីគ្លីនតុន ដែលមានបទពិសោសពេញលេញ។ ស្វាមីរបស់លោកស្រីជាជាអតីតប្រធានាធិបតីដែលទទួលបានជោគជ័យពីរអាណត្តិនោះគឺជាទីព្រឹក្សាដ៏ល្អបំផុតសម្រាប់ភរិយារបស់ខ្លួនបន្តទទួលបានជោគជ័យក្នុងការដឹកនាំអាមេរិកបន្តទៀត។
លោកស្រីបានក្លាយជាបេក្ខភាពប្រធានាធិបតីពេញលេញនៅថ្ងៃទី២៨ ខែកក្កដា ក្នុងការប្រគួតប្រជែងនាខែវិច្ឆិការខាងមុខនេះ។
ពាក់ព័ន្ធនិងការបោះឆ្នោតនៅអាមេរិកនោះដែរ លោកអូបាម៉ា ក៏បានចោទប្រកាន់រុស្ស៊ីថា បានជ្រៀតជ្រែកចូលក្នុងការបោះឆ្នោតដោយជួយដល់គណបក្សសាធារណរដ្ឋ ដែលមានលោកត្រំា ជាបេក្ខភាព។ សម្តីនោះរបស់លោកអូបាម៉ា ធ្វើទៅកាន់ទូរទស្សន៍ NBC News បានថ្លែងជាអាទិ៍ ៖ លោកប្រធានាធិបតីពូទីន ធ្លាប់បាននិយាយជាច្រើនលើកទៅហើយថា រុស្ស៊ីមិនដែលបានលូកដៃសោះឡើយ ហើយសព្វថ្ងៃក៏មិនលូកដៃម្តងណាឡើយទៅក្នុងកិច្ចផ្ទៃក្នុងរបស់ប្រទេសណាមួយ ជាពិសេសទៅក្នុងយុទ្ធនាការបោះឆ្នោតប្រទេសដទៃ។ លោក ពេស្កូវ គូសបញ្ជាក់ថា រុស្ស៊ីតែងចៀសវាងយ៉ាងមធ្យ័ត មិនធ្វើសកម្មភាពណា ដែលអាចត្រូវគេបកស្រាយថា ជាការជ្រៀតជ្រែកចូលក្នុងសម័យឃោសនាបោះឆ្នោតនៅតាមប្រទេសឯទៀត។
អ្នកនាំពាក្យនោះបន្ថែមថា ៖ បើគេចង់និយាយពីក្តីសង្ស័យចំពោះប្រទេសមួយផ្សេងនោះ យ៉ាងហោចណាស់ត្រូវនិយាយឲ្យបានជាក់លាក់ និងច្បាស់លាស់។ ក្នុងករណីដែលមានការពិចារណាតាមផ្លូវប៉ាន់ស្មាន គឺមិនសឲ្យឃើញពីស្មារតីស្ថាបនាឡើយ។ ប៉ុន្តែពួកអ្នកនយោបាយអាមេរិកាំងចូលចិត្តនិយាយអំពី “គ្រោះថ្នាក់អ្វីម្យ៉ាងពីខាងរុស្ស៊ី” រួចមកនាំគ្នាលើកវាជា សន្លឹកបៀរអុងអាត់ក្នុងល្បែងរបស់ខ្លួន។
អំពីរឿងអាស្រូវបណ្តាលមកពីការបែកធ្លាយទៅអ៊ីម៉ែលរបស់បក្សប្រជាធិបតេយ្យអាមេរិក អ្នកនាំពាក្យវិមានក្រេមឡាំង ថ្លែងថា សូម្បីតែគូប្រជែងរបស់បក្សប្រជាធិបតេយ្យនោះក៏បានថ្លែងបដិសេធច្រានចោលទៅហើយការលូកដៃពីខាងរុស្ស៊ី។ ប្រាកដណាស់ដែលរុស្ស៊ីផ្ទាល់បានបដិសេធម្តងហើយម្តងទៀត។ មិនតែប៉ុណ្ណោះ ទាំងស្ថាបនិកវេបសាយ Wikileaks លោក Julian Assange ក៏បានថ្លែងក្តីសង្ស័យថា រុស្ស៊ីពាក់ព័ន្ធនឹងរឿងនេះ គឺគ្មានមូលដ្ឋានអ្វីជាសំអាងឡើយ៕
ប្រែសម្រួល៖ ម៉ែវ សាធី