ពលរដ្ឋ​ប្រាប់​ថា​ការ​បូ​ប​ខ្សាច់​ធ្វើ​សកម្មភាព​រាល់ថ្ងៃ​លើ​ផ្ទៃសមុទ្រ​មន្ដ្រី​ជំនាញ​ធ្វើ​មិនដឹង

ចែករំលែក៖

​ខេត្ដកំពត​ ៖​ យោង​តាម​សេចក្ដី​រាយ​ ការណ៍​ពី​ប្រជាពលរដ្ឋ​បានឱ្យ​ដឹង​ថា​ សា​ឡង់​បូម​ខ្សាច់​ដែល​គេ​ស្គាល់​ថា​ ជា​ របស់​ឈ្មួញ​ឈ្មោះ​ មោះ​ ហៃ​ ពេល​នេះ​ កំពុង​ធ្វើ​សកម្មភាព​បូម​ខ្សាច់​ទាំង​យប់​ទាំង​ថ្ងៃ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ផ្លូវទឹក​ និង​បាក់​ ច្រាំង​តែ​គ្មាន​មន្ដ្រី​ពាក់ព័ន្ធ​និង​អាជ្ញាធរ​ ធ្វើ​ដឹង​ឮ​នោះ​ទេ​ ។​

Komport

​សកម្មភាព​បូម​ខ្សាច់​នេះ​ធ្វើ​ឡើង​នៅ​ភូមិ​កំពង់​កណ្ដាល​ សង្កាត់​កំពង់​កណ្ដាល​ ក្រុង​កំពត​ដែល​គេ​ដឹង​ថា​ មាន​មន្ដ្រី​ នគរបាល​ជើង​ទឹក​មាន​អំណាច​ម្នាក់​ជា​ អ្នក​ចាំ​កាង​ពីក្រោយ​ខ្នង​ ។​

​ប្រភព​ពី​ប្រជាពលរដ្ឋ​ថា​ កន្លង​មក​ អាជីវកម្ម​បូម​ខ្សាច់​អនាធិបតេយ្យ​ គ្មាន​ច្បាប់​អនុញ្ញាត​ នៅ​តែ​គេ​ឃើញ​ អាច​ធ្វើ​សកម្មភាព​បាន​ដោយ​គ្មាន​ការ​ បង្ក្រាប​ពី​ជំនាញ​នោះ​ឡើយ​ ។​

​បញ្ហា​នេះ​លោក​ សំ​ វិចិត្រ​ ប្រធាន​ មន្ទីរ​រ៉ែ​ និង​ថាមពល​បាន​ថ្លែង​យ៉ាង​ខ្លី​ ប្រាប់​ថា​ លោក​មិន​បាន​អនុញ្ញាត​ទេ​ តែ​ខេត្ដ​ជា​អ្នក​ចេញ​គោលការណ៍​ ៕​ សហការី​

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print