ខេត្ដកំពត ៖ យោងតាមសេចក្ដីរាយ ការណ៍ពីប្រជាពលរដ្ឋបានឱ្យដឹងថា សាឡង់បូមខ្សាច់ដែលគេស្គាល់ថា ជា របស់ឈ្មួញឈ្មោះ មោះ ហៃ ពេលនេះ កំពុងធ្វើសកម្មភាពបូមខ្សាច់ទាំងយប់ទាំងថ្ងៃធ្វើឱ្យប៉ះពាល់ដល់ផ្លូវទឹក និងបាក់ ច្រាំងតែគ្មានមន្ដ្រីពាក់ព័ន្ធនិងអាជ្ញាធរ ធ្វើដឹងឮនោះទេ ។
សកម្មភាពបូមខ្សាច់នេះធ្វើឡើងនៅភូមិកំពង់កណ្ដាល សង្កាត់កំពង់កណ្ដាល ក្រុងកំពតដែលគេដឹងថា មានមន្ដ្រី នគរបាលជើងទឹកមានអំណាចម្នាក់ជា អ្នកចាំកាងពីក្រោយខ្នង ។
ប្រភពពីប្រជាពលរដ្ឋថា កន្លងមក អាជីវកម្មបូមខ្សាច់អនាធិបតេយ្យ គ្មានច្បាប់អនុញ្ញាត នៅតែគេឃើញ អាចធ្វើសកម្មភាពបានដោយគ្មានការ បង្ក្រាបពីជំនាញនោះឡើយ ។
បញ្ហានេះលោក សំ វិចិត្រ ប្រធាន មន្ទីររ៉ែ និងថាមពលបានថ្លែងយ៉ាងខ្លី ប្រាប់ថា លោកមិនបានអនុញ្ញាតទេ តែខេត្ដជាអ្នកចេញគោលការណ៍ ៕ សហការី