ខេត្តសៀមរាប៖ កងរាជអាវុធហត្ថប្រឆាំងការជួញដូគ្រឿងញៀនខេត្តបានចុះធ្វើការបង្ក្រាបឃាត់ខ្លួនជនសង្ស័យបានម្នាក់តាមងដផ្លូវសាធារណៈនិងដកហូតបានថ្នាំញៀនចំនួន១៦កញ្ចប់តូច រួចបន្តទៅឃាត់ខ្លួនបានប្រុសស្រីចំនួន៥នាក់ទៀតនៅក្នុងផ្ទះ ពីបទ រក្សាទុកដឹកជញ្ជូនឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅក្នុងក្រុងសៀមរាបដូចភ្លៀងរលឹម ដឹកនាំសម្របសម្រួលនិតិវិធីដោយកលោកសំរិទ្ធ សុខុន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ហើយបញ្ជូនមកកាន់ការិយាល័យស្រាវជ្រាវប្រឆាំងគ្រឿងញៀនដើម្បីសួរនាំ ។
ហេតុការចុះប្រតិបត្តិការ ចាប់ខ្លួនជនសង្ស័យប្រុសស្រីចំនួន៦នាក់ពីបទជូញដូរគ្រឿងញៀនេះធ្វើឡើងនៅវេលាម៉ោង១៣រសៀលថ្ងៃទី៣១ខែកក្កដាឆ្នាំ២០១៥នៅចំណុចក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
លោកវរសេនីយឯក ស្រី យូរ៉ា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបានអោយដឹងថា ជនសង្ស័យប្រុសស្រីចំនួន៦នាក់មានៈទី១/ឈ្មោះ យិន តឿន ភេទប្រុសអាយុ៣២ឆ្នាំមុខរបរមិនពិត រស់នៅភូមិតាភុល សង្កាត់ស្វាយដង្គំ(ជួញដូរ)ឃាត់ខ្លួនថ្ងៃទី៣១ខែកក្កដា នៅតាមផ្លូវដកហូតក្នុងខ្លួនបាន១៦កញ្ចប់តូច)ទី២/ឈ្មោះ ឡុងវាសនា ភេទប្រុសអាយុ២៤ឆ្នាំមុខរបរដឹកភ្ញៀវ ស្នាក់នៅភូមិស្ទឹងថ្មី សង្កាត់ស្វយដង្គំក្រុងសៀមរាប(រក្សាទុកដឹកជញ្ជូនឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន)ឃាត់ខ្លួនក្នុងផ្ទះទី៣/ឈ្មោះ កង សាវ៉ុន ភេទស្រីអាយុ២២ឆ្នាំមុខរបរអ៊ុតសក់មានស្រុកកំណើតខេត្តកំពង់ចាម បច្ចុប្បន្នរស់នៅភូមិតាភុល សង្កាត់ស្វាយដង្គំ(រក្សាទុកដឹកជញ្ជូនឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន)ឃាត់ខ្លួនក្នុងផ្ទះ ទី៤/ឈ្មោះ អេង រតនៈ ភេទប្រុស អាយុ១៨ឆ្នាំមុខរបរមិនពិត(ជួញដូរ)និងជាម្ចាស់ផ្ទះស្នាក់នៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ និងទី៥/ឈ្មោះ អេង រតនេ ភេទប្រុសអាយុ២៤ឆ្នាំមុខរបរលក់ដូរ ស្នាក់នៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ (រក្សាទុកដឹកជញ្ជូនឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន)ឃាត់ខ្លួនក្នុងផ្ទះ និងទី៦/ឈ្មោះ ថាប់សុវណ្ណរ៉ា ភេទប្រុសអាយុ១៧ឆ្នាំ មុខរបរសិស្សថ្នាក់ទី១២ឈប់រៀន ស្នាក់នៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម (រក្សាទុកដឹកជញ្ជូនឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន)ឃាត់ខ្លួនក្នុងផ្ទះ។លោកបន្តថា ក្រោយពីចុះបង្ក្រាបករណីខាងលើនេះកម្លាំងជំនាញបានធ្វើការឆែកឆេក្នុងផ្ទះជនសង្ស័យរកឃើញថ្នាំញៀនរួចឈានដល់ធ្វើការឃាត់ខ្លួនបញ្ជូនមកកាន់ការិយាល័យស្រាវជ្រាវប្រឆាំងគ្រឿងញៀន រួចធ្វើការដកហូតបានវត្ថុតាងរួមមានៈម្សៅគ្រឿមពណ៌សថ្លាបានចំនួន៣២កញ្ចប់តូច,៦កញ្ចប់ធំ មានទម្ងន់២៧,០៩ក្រាម,ទូរស័ព្ទដៃចំនួន៥គ្រឿង,ម៉ូតូចំនួន ៦គ្រឿង,លុយខ្មែរនិងលុយដុល្លាមួយចំនួននិងឧបករសម្រាប់វេចខ្ចប់មួយចំនួនធំនិងដាវសាំម៉ូរៃ២ដើម។បច្ចុប្បន្ន ជនសង្ស័យប្រុសស្រីចំនួន៦នាក់និងវត្ថុតាងត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅរសៀលថ្ងៃស្អែកទី១ខែសីហាឆ្នាំ២០១៥ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ដោយ ឡាំ សុធា