កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បិទវគ្គបំប៉នជំនាញដល់នាយនាយរងកងរាជអាវុធហត្ថ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ; នៅទីបញ្ជារការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំរសៀល ថ្ងៃទី៣១ ខែកក្តដា ឆ្នាំ២០១៥នេះ មានរៀបចំពិធីបិទ វគ្គបំប៉នជំនាញដល់នាយ នាយរងកងរាជអាវុធហត្ថខេត្តបន្ទាប់ពីសិក្សារលើមេរៀនចំនួន១០សំខាន់ៗអស់រយះពេល១៨ថ្ងៃ។
ពិធីបិទវគ្គនេះស្ថិតក្រោម វត្តមានដ៏ខ្ពង់ខ្ពស់របស់លោកឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ មេបញ្ជារការកងរាជអាវុធហត្ថខេត្តនិងលោកមេបញ្ជារការរង គ្រូឧទ្ទេសនាមរួមនិងសិក្ខាកាម៣៥រូបផងដែរ។
ថ្លែងក្នុងពិធីនោះលោកឧត្តមសេនីយ៍ វ៉ា សារិទ្ធ បានមានប្រសាសន៍ឲដឹងថា សូមឲ នាយ-នាយរងកងរាជអាវុធហត្ថ បន្ទាប់ពីឆ្លងវគ្គកម្មសិក្សានេះរួច ត្រូវយកបទពិសោធន៍មេរៀនទាំងនេះទៅបំរើ ការពារ ផលប្រយោជន៍ ប្រជាពលរដ្ឋ និងសង្គមជាតិ ត្រូវយកចិត្តទុកដាក់ទប់ស្កាត់និងបង្រ្កាបឲបាន នូវអំពើឆក់ប្លន់ ការបង្ករបួសស្នាម ល្បែងសីុសង ការចែកចាយគ្រឿងញៀន នៅតាមមូលដ្ឋាន ពិសេសចូលរួមអនុវត្ត គោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ឲបានល្អប្រសើបំផុត និងមិនត្រូវធ្វើរអ្វីដែលនាំឲប៉ះពាល់ដល់អារម្មប្រជាពលរដ្ឋឡើយ។
លោកឧត្តមសេនីយ៍បានថ្លែងលើកឡើងបន្តថា ក្នុងនាមជាកងកំលាំងរបស់ជាតិ យើងត្រៀមកំលាំងរួចជាស្រេចរង់ចាំនូវបទបញ្ជាររបស់ថ្នាក់លើ និងប្រឆាំងដាច់ខាតការប៉ុនប៉ងគ្រប់រូបភាពដែលឈានទៅចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងការពារមិនឲកើតមានបដិវត្តន៍ពណ៍នៅក្នុងព្រះរាជាណាចក្រកម្ពុជាឡើយ។ ជាចុងក្រោយលោកឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ ក៏បានថ្លែងក្រោនរំលឹកដល់ សិក្ខាកាម ត្រូវមានសាមគ្គីភាព និងឯកភាពផ្ទៃក្នុងឲបានល្អផងដែរ៕វណ្ណះ

   
    
    
 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print