យាយព្រឿងនៅតែឈរលំដាប់លេខ១ក្នុងការដឹកជញ្ជូនឈើខុសច្បាប់នៅខេត្តស្ទឹងត្រែង

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ មេឈ្មួញធំៗនៅក្នុងខេត្តស្ទឹងត្រែងកំពុងមមាញឹក ក្នុងការដឹក ជញ្ជូនឈើខុសច្បាប់ចេញទៅប្រទេសវៀតណាមយ៉ាងអនាធិបតេយ្យបំផុត ហើយ ចែហុង និងយាយព្រឿង ជាជនជាតិវៀត ណាម និងជាបងប្អូននឹងគ្នា នៅតែឈរលំដាប់លេខរកស៊ីដឹកជញ្ចូនឈើខុសច្បាប់ ក្នុងខេត្តស្ទឹងត្រែង ដែលអភិបាល ខេត្តច្រើនជំនាន់មកហើយមិនហ៊ានប៉ះពាល់ទេមិនដឹងជាមានអាថ៌កំបាំងអ្វី ។

...

តាំងពីជំនាន់លោក ឡូយ សុផាត មកម៉្លេះយាយព្រឿង មានបរិវារឆ្វេងស្តាំ ជាមន្ត្រីរាជការ សមត្ថកិច្ច តាមជួយជ្រោមជ្រែងឲ្យជំនួញឈើខុសច្បាប់របស់ពួកគេដំណើរការដោយរលូនល្អ មិនដែលមាន នរណាហ៊ានប៉ះពាល់ទេ ។ បើទោះបីជាឈ្មួញតូចតាចមួយចំនួនត្រូវបានសមត្ថ កិច្ចបង្ក្រាបការដឹកជញ្ជូនឈើខុសច្បាប់ ប៉ុន្តែយាយព្រឿងតែងតែមានការយោគ យល់ពីសមត្ថកិច្ចជានិច្ច ។

យាយព្រឿងបានរកស៊ីប្រមូលទិញឈើប្រណីតជាពិសេសឈើគ្រញូងមកពីស្រុកសៀមប៉ាង និងស្រុកសេសានដឹក ជញ្ជូនតាមផ្លូវទឹក និងតាមផ្លូវគោកចូលមកក្រុងស្ទឹងត្រែងស្តុកនៅក្នុងឃ្លាំងដ៏ធំរបស់ពួកគេ ក្នុងសង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ហើយទីតាំងស្តុកឈើខុសច្បាប់ដ៏ធំរបស់យាយព្រឿង ស្ថិតនៅជាប់មាត់ទន្លេងាយ ស្រួលលើកដាក់ឈើ ។

លោក មុំ សារឿន ជាអភិបាលខេត្ត ស្ទឹងត្រែង ឡើងជំនួសតំណែងលោក កុល សំអុល មិនទាន់បានបង្ហាញស្នាដៃធំដុំណាមួយក្នុងការបង្ក្រាបជំនួញឈើខុសច្បាប់ក្នុងខេត្តស្ទឹងត្រែងនោះទេ ហើយពេលចូលកាន់តំណែងជាអភិបាលខេត្តកន្លងមកនេះ គេសង្កេតឃើញមន្ត្រីនិងសមត្ថកិច្ចចេញប្រតិ បត្តិការបង្ក្រាប ការដឹកជញ្ជូនឈើខុសច្បាប់ របស់ឈ្មួញតូចតាចមួយចំនួនយកបុង (យកល្អមើល)ប៉ុន្តែមិនដែលហ៊ានប៉ះពាល់ជំនួញឈើខុសច្បាប់ទ្រង់ទ្រាយធំរបស់យាយព្រឿងម្តងណាឡើយ ហេតុអ្វីបានជាអ៊ីចឹង ។

គេបានសង្កេតឃើញមន្ត្រីមួយចំនួនជួយសម្របសម្រួលរត់រកសែទុយយោ ឲ្យយាយព្រឿង មានទំនាក់ទំនងល្អជាមួយ លោក មុំ សារឿន ដែលជាអភិបាលខេត្ត ដើម្បីសុំការយោគយល់និងស្គាល់គ្នា ធ្វើ តាមទម្លាប់ដែលយាយ ព្រឿង ធ្លាប់បានរក្សា ភាពជិតដិតជាមួយថ្នាក់ដឹកនាំខេត្តស្ទឹងត្រែងឲ្យជួយសម្របសម្រួលការងាររកស៊ីឈើ ខុសច្បាប់របស់ពួកគេច្រើនឆ្នាំមកហើយ ។

លោក ឈាង តុលា ជានាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង ក៏ទទួលបានផលប្រយោជន៍ពីជំនួញឈើខុសច្បាប់ របស់យាយព្រឿងមិនតិចដែរ ព្រោះកន្លង មកគេសង្កេតឃើញមន្ត្រីរដ្ឋបាលព្រៃឈើ មួយចំនួនតែងតែចេញមុខជួយការពារ ជំនួញឈើខុសច្បាប់របស់យាយព្រឿង នៅពេលសមត្ថកិច្ចមួយចំនួនសួរនាំ ជា ពិសេសនៅពេលរថយន្តដឹកជញ្ជូនឈើ របស់យាយព្រឿង ដែលពឹងអាស្រ័យឲ្យឈ្មួញតូចតាចមួយចំនួនជួយរត់ការដឹក ជញ្ជូនតាមផ្លូវ ។ គេសង្កេតឃើញជំនាញរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង ចេញលិខិត ជួយឲ្យជំនួញឈើខុសច្បាប់របស់យាយព្រឿងចៀសផុតពីការបង្ក្រាប ដោយគ្រាន់ តែយាយព្រឿងបង់លុយបង់កាក់ឲ្យទៅ មន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធដែល ប្រចាំការតាមដងផ្លូវជាការរួចស្រេចទៅហើយ ។ ដូច្នេះអាជ្ញាធរខេត្ត និងថ្នាក់ជាតិ គួរមានវិធានការបង្ក្រាបអាជីវកម្មឈ្មួញ ទុច្ចរិតម្នាក់នេះផង ដើម្បីរក្សាព្រៃឈើនៅ ខេត្តស្ទឹងត្រែង ទុកឲ្យកូនចៅជំនាន់ក្រោយ បានស្គាល់ផង ៕

3 (2)

3 (1)

ដោយ៖ ហេង នរិន្ទ្រ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print