ប្រទេសចិននិងប្រទេសរុស្ស៊ីអាចរួមដៃគ្នាកម្ចាតសហរដ្ឋអាមេរិកចេញពីសមុទ្រចិនភាគខាងត្បូង

ចែករំលែក៖

ក្រោយពេលអាមេរិកលូកដៃកាន់តែជ្រៅនៅក្នុងតំបន់សមុទ្រចិនភាគខាងត្បូងធ្វើឲ្យចិនព្រួយបារម្ភយ៉ាងខ្លាំងពីការបាត់ បង់ផលប្រយោជន៍នៅទីនោះ។ ពិសេសគឺក្រោយពេលតុលាការអាជ្ញាកណ្តាលចេញសេចក្តីសម្រេចថា ចិនគ្មានសិទ្ធិណាមួយ មកត្រួតត្រាដែនសមុទ្រចិនខាងត្បូងសឹងតែទាំងអស់។ ជាមួយគ្នានោះអាមេរិកបាន បញ្ជូនអាវុធជាច្រើនទៅកាន់សមុទ្រចិនភាគ ខាងត្បូង។

...

ដោយហេតុនោះហើយទើបចិនសហការជាមួយរុស្ស៊ីលើវិស័យយោធាដែលគេចាត់ទុកថា សម្រាប់ទប់ទល់នឹងអាមេរិក។ កាលពីថ្ងៃទី២៨ ខែកក្កដា ក្រសួងការពារ ជាតិចិនបានប្រកាសថា ចិននិងរុស្ស៊ីបាន ព្រមព្រៀងគ្នាដើម្បីធ្វើសមយុទ្ធយោធា មួយដ៏ធំនៅក្នុងសមុទ្រចិនខាងត្បូងនាខែ កញ្ញាខាងមុខនេះ។

មជ្ឈដ្ឋានទូទៅកំពុងមានការព្រួយបារម្ភថា សមយុទ្ធយោធា ដែលគេមានគម្រោងធ្វើនេះនឹងពិតជាធ្វើ ឲ្យស្ថានភាពកាន់តែវឹកវរដោយសារក្នុងតំបន់សមុទ្រចិនខាងត្បូងនេះមាននាវា ចម្បាំងរបស់អាមេរិកយាមការពារជាច្រើនគ្រឿង។ លោក យ៉ាង យូជុន អ្នកនាំពាក្យក្រសួង ការពារជាតិចិនបានប្រកាសនៅក្នុងសន្និសីទកាសែតប្រចាំខែរបស់ខ្លួនថា នៅខែ កញ្ញាខាងមុខនេះកងទ័ពចិន និងរុស្ស៊ីនឹង រួមគ្នាធ្វើសមយុទ្ធយោធាដ៏ធំមួយនៅក្នុងដែនសមុទ្រចិនខាងត្បូងទាំងក្នុងទឹកទាំងលើអាកាស។ លោកបន្ថែមថា នេះគឺជា សមយុទ្ធយោធាបែបសាមញ្ញដើម្បីជាការហ្វឹកហាត់ដោយពុំមានសំដៅទៅគំរាម កំហែងអ្នកណាទេ។ ទោះបីជាយ៉ាងណា ការប្រកាសធ្វើសមយុទ្ធយោធារបស់ចិន និងរុស្ស៊ីនៅពេលនេះគឺអាចធ្វើឲ្យគេគិតទៅដល់បញ្ហាជម្លោះដែនទឹកក្នុងសមុទ្រ ចិនភាគខាងត្បូង។

កាលពីថ្ងៃទី១២ ខែ កក្កដា ប្រមាណជាជាង២ សប្តាហ៍មុននេះតុលាការអាជ្ញាកណ្តាលអន្តរជាតិក្រុងឡាអេបានសម្រេចក្តីទៅតាមការស្នើសុំរបស់ហ្វុីលីពីនដោយបានអះអាងថា ចិនពុំមាន អំណះអំណាងផ្លូវច្បាប់ណាមកវាតទីគ្រប់គ្រងដែនសមុទ្រចិនខាងត្បូងតែម្នាក់ឯងនោះទេ។

សូមបញ្ជាក់ថា ក្នុងចំណោមផ្ទៃក្រឡាទាំង៣លានគីឡូម៉ែត្រក្រឡារបស់ សមុទ្រចិនខាង ត្បូងត្រូវបានចិនចាត់ទុកថា ជារបស់ខ្លួនអស់២លាន៦សែនគីឡូម៉ែត្រក្រឡាទៅហើយ។ ជាងនេះទៅទៀតបច្ចុប្បន្ននេះមាននាវា ចម្បាំងអាមេរិកជាច្រើនគ្រឿងដែលកំពុងបំពេញបេសកកម្មការពារនៅតំបន់សមុទ្រចិនខាងត្បូង។ ហេតុផលនៃវត្តមានរបស់នាវាចម្បាំងអាមេរិកតែមួយគត់គឺការពារស្ថិរភាព និងសន្តិសុខចរាចរណ៍នាវាពាណិជ្ជ កម្មនានានៅក្នុងតំបន់ដោយយោងទៅតាមគោលការណ៍គ្រឹះនៃសេរីភាពក្នុងការធ្វើ ចរាចរណ៍តាមដែនសមុទ្រអន្តរជាតិ៕

la-fg-china-russia-joint-naval-maneuvers-20150511

sdfs

ប្រែសម្រួល៖ ម៉ែវ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print